ប្រធានក្រុម Sergio Ramos អាចចូលហាត់វិញបានហើយ ដើម្បីត្រៀមលេងទល់ក្រុមតោខៀវ Chelsea ក្នុងពានរង្វាន់ UEFA Champions League ជើងទី២ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រសប្ដាហ៍ក្រោយ។
Ramos បានហាត់ មិននៅរាត្រីនេះទល់ក្រុម Osasuna រូបគេនឹងមិនចូលលេងនោះទេ។ យ៉ាងណា បើតាមការបញ្ជាក់របស់លោក Zidane ថាខ្សែការពាររូបនេះបានចូលហាត់ និងសមកម្លាំងឡើងវិញ។ រូបគេនឹងអាចលេងបានសម្រាប់ការប្រកួតទល់ក្រុម Chelsea នៅពាក់កណ្ដាលសប្ដាហ៍ក្រោយវិញ។
ដោយនេះទំនងជាដំណឹងល្អសម្រាប់ក្រុម Real Madrid ហើយ ព្រោះក្លឹបមានបញ្ហាកីឡាកររបួសច្រើនណាស់កន្លងមកនេះ។ ជាក់ស្ដែងទល់ក្រុម Osasuna នៅរាត្រីនេះ ខ្សែការពារ Mendy និង Valverde ក៏មិនមានឈ្មោះលេងផងដែរ។ រំលឹកថា Ramos អវត្តមាន៩ប្រកួតមកហើយកន្លងមក ក្រោយពីមានបញ្ហារបួស និងឆ្លងមេរោគកូវីដ១៩ផង៕ប្រភព Dailymail