លោក Ronald Koeman នឹងត្រូវជាប់ពិន័យ២ប្រកួតមិនអាចដឹកនាំក្រុមបានទេ ចំពោះការបានកាតក្រហមកាលពីប្រកួតទល់ក្រុម Granada ម្សិលមិញនេះ។
ក្រុម Barcelona បានបរាជ័យក្រោមថ្វីជើងក្រុម Granada ក្នុងលទ្ធផល ២-១ កន្លងទៅ ហើយលោក Koeman ក៏ត្រូវបានកាតក្រហមទៀតប្រកួតនេះ ក្រោយពីមានការប៉ះសម្ដីជាមួយអាជ្ញាកណ្ដាលទី៤ក្នុងការប្រកួត។ សហព័ន្ធបាល់ទាត់អេស្ប៉ាញក៏ចេញលិខិតពិន័យទៅលើអ្នកចាត់ការក្រុមអ្នកមានបុណ្យរូបនេះ ដល់ទៅ២ប្រកួតឯណោះចំពោះកាតក្រហមនោះ។
នេះមានន័យថាក្រុម Barcelona ២ប្រកួតបន្ទាប់នៅ La Liga នឹងមិនមានអ្នកចាត់ការឈរបញ្ជាកូនក្រុមឡើយ។ ដោយ២ប្រកួតនោះ ប៉ះជាមួយ Valenciaនិង Atletico Madrid ៕ប្រភព Marca