ក្រុមបិសាចក្រហម Manchester United បានយកឈ្នះលើក្រុម Roma បានក្នុងលទ្ធផល ៦-២ សម្រាប់ការប្រកួតពានរង្វាន់ Europa League ជើងទី១ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅយប់មិញនេះ។
នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ ក្រុមរបស់លោក Ole ហាក់ដូចជាធ្វើបានល្អមែនទែន។ ពួកគេអាចរកបានដល់ទៅ៦គ្រាប់សម្រាប់ការប្រកួតនេះ ដោយ Bruno ២គ្រាប់ Cavani ២គ្រាប់ Pogba ១គ្រាប់ និង Greenwood ១គ្រាប់ដែរ។ ដោយឡែកសម្រាប់២គ្រាប់របស់ Roma វិញ ធ្វើបានដោយ Pellegrini ១គ្រាប់ និង Dzeko ១គ្រាប់។
លទ្ធផល ឈ្នះដល់ទៅ ៦-២ ពិតជាធ្វើឱ្យក្រុម Man Utd កក់ក្ដៅសម្រាប់ការឡើងទៅវគ្កផ្ដាច់ព្រ័ត្រហើយ ព្រោះនៅជើងទី២ បើទោះជាដឹកដីរបស់ Roma មែន ប៉ុន្តែរកបានដល់ទៅ៤គ្រាប់គឺមិនមែនជារឿងងាយស្រួលនោះទេ៕ប្រភព Dailymail