ក្រុម Atletico Madrid លេងបានត្រឹមស្មើជាមួយក្រុម Real Betis ក្នុងលទ្ធផល ១-១ ប៉ុណ្ណោះសម្រាប់ការប្រកួតពានរង្វាន់ La Liga ប៉ុណ្ណោះ។
ការប្រកួតនៅក្របខណ្ឌ La Liga នេះ Carrasco រកគ្រាប់បាល់ឱ្យក្រុម AT Madrid បានតាំងពីនាទីទី៥ម្ល៉េះ ប៉ុន្តែនៅនាទីទី២០ ក៏ស្រាប់តែ Tello រកគ្រាប់បាល់តាមស្មើវិញបានឱ្យក្រុមម្ចាស់ផ្ទះ Real Betis ។ ចប់ការប្រកួតនេះ លទ្ធផលរក្សា ១-១ នេះតែម្ដង ចែកគ្នាម្នាក់១ពិន្ទុប៉ុណ្ណោះសម្រាប់សប្ដាហ៍ទី៣០។
ដោយឡែកបន្ថែម១ពិន្ទុនេះទៀត ក្រុម AT Madrid បានហក់ឡើងទៅឈរនៅកំពូលតារាងវិញហើយ ដោយនាំមុខក្រុមលេខ២ Real Madrid ១ពិន្ទុ និងលេខ៣ Barcelona ចំនួន២ពិន្ទុ៕
ប្រភព៖ DailyMail