ក្រុមកាំភ្លើងធំ Arsenal បានយកឈ្នះលើក្រុម Sheffield ក្នុងលទ្ធផល ៣-០ សម្រាប់ការប្រកួតពានរង្វាន់ English Premier League នៅយប់មិញនេះ។
ក្រុមរបស់លោក Arteta ដែលធ្វើមិនបានល្អនៅ Europa League នោះ បែរជាមានទម្រង់លេងប្រសើរឡើងវិញ សម្រាប់ការប្រកួតទល់ក្រុម Sheffield នៅយប់មិញ។ ពួកគេរកបានដល់ទៅ៣គ្រាប់ ក្នុងការប្រកួតនេះ ដោយ៣គ្រាប់នោះរកបានដោយ Lacazette ២គ្រាប់ និង Martinelli ១គ្រាប់ផងដែរ។
ជាមួយលទ្ធផលនេះ បានធ្វើឱ្យក្រុម Arsenal ឡើងដល់លេខ៩ក្នុងតារាងហើយ ដោយលេង៣១ប្រកួតមកនេះ មាន៤៥ពិន្ទុ។ តាមចំណាត់ថ្នាក់នេះក្រុមកាំភ្លើងធំ នៅចាញ់ពិន្ទុក្រុមលេខ៤ ដល់ទៅ១០ពិន្ទុទៀតឯណោះ ខណៈដែលការប្រកួតវិញនៅសល់តែ៧ប្រកួតទៀតទេ៕
ប្រភព៖ DailyMail