កំណត់ត្រា​រក​បាន ២០ គ្រាប់​ស្ថិត​នៅ​វ័យ​ក្មេង និង​ចាយ​ពេល​ប្រកួត​តិច​បំផុត បាន​ទៅ​លើ​នរណា​ខ្លះ?

ការ​ប្រកួត​នៅ​ក្របខ័ណ្ឌ UEFA Champions League ​បាន​រក​ឃើញ ២ ក្រុម​ហើយ ដែល​កក់​កៅអី​ឡើង​ទៅ​កាន់​វគ្គ​បន្ទាប់ ៨ ក្រុម​ចុង​ក្រោយ។ ដោយឡែក​តាម​រយៈ​ការ​រក​បាន​គ្រាប់​បាល់​របស់ Erling Haaland ទល់ Sevilla កាល​ពី​យប់​មិញ ក៏​នាំ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​ចាប់​អារម្មណ៍​ពាក់ព័ន្ធ​នឹង​កំណត់ត្រា​មួយ​ចំនួន ដែល​មិន​ទាន់​ដាច់ស្រឡះ​ក្នុង​ចិត្ត​ថា​ តើ​យុវជន​របស់ Dortmund ឈោង​បាន​កំណត់ត្រា​អ្វី​ខ្លះ ហើយ​នាំ​មុខ​នរណា​ខ្លះ?

អត្ថបទ​នេះ​ទំព័រ CTS Sports ធ្វើ​ការ​បង្ហាញ​ឈ្មោះ​កីឡាករ​ទាំង ១០ ដែល​ស្ថិត​ក្នុង​កំណត់ត្រា​រក​បាន​គ្រាប់​បាល់​ទី ២០ ​ក្នុង​ក្របខ័ណ្ឌ Champions League ដោយ​ប្រើ​ពេលវេលា​ប្រកួត​តិច​បំផុត និង​អ្នក​ដែល​ស្ថិត​នៅ​វ័យ​ក្មេង​បំផុត។ លទ្ធផល​ចុង​ក្រោយ​អ្នក​ប្រាកដ​ជា​នឹង​ភ្ញាក់ផ្អើល៖

កំណត់ត្រា​កីឡាករ​ទាំង ១០ ប្រើ​ពេល​ប្រកួត​តិច​បំផុត​ដើម្បី​រក​បាន​គ្រាប់​បាល់​ទី ២០ នៅ UCL:

Marco Simone

Harry Kane

១០) Marco Simone ​ប្រើ​ពេល ៣៥ ប្រកួត ធ្វើ​បាន​នៅ​ខែ​វិច្ឆិកា ឆ្នាំ ២០០០
៩) Karim Benzema ​ប្រើ​ពេល ៣៤ ប្រកួត ធ្វើ​បាន​នៅ​ខែ​កញ្ញា ឆ្នាំ ២០១១
៧=) Jardel ​ប្រើ​ពេល ៣៣ ប្រកួត ធ្វើ​បាន​នៅ​ខែ​កញ្ញា ឆ្នាំ​ ២០០៩
៧=) Rivaldo ​ប្រើ​ពេល ៣៣ ប្រកួត ធ្វើ​បាន​នៅ​ខែ​កញ្ញា ឆ្នាំ ២០០១
៦) Mario Gomez ​ប្រើ​ពេល ៣២ ប្រកួត ធ្វើ​បាន​នៅ​ខែ​មិនា ឆ្នាំ ២០១២
៥) Filippo Inzaghi ​ប្រើ​ពេល ២៨ ​ប្រកួត ធ្វើ​បាន​នៅ​ខែ​កញ្ញា ឆ្នាំ ២០០២
៤) Rudd van Nistelrooy ​ប្រើ​ពេល ២៧ ​ប្រកួត ធ្វើ​បាន​នៅ​ខែ​កញ្ញា ឆ្នាំ ២០០២
៣) Alessandro Del Piero ​ប្រើ​ពេល ២៦ ​ប្រកួត ធ្វើ​បាន​នៅ​ខែ​មេសា ឆ្នាំ ១៩៩៨
២) Harry Kane ​ប្រើ​ពេល ២៤ ​ប្រកួត ធ្វើ​បាន​នៅ​ខែ​វិច្ឆិកា ឆ្នាំ ២០១៩
១) Erling Haaland ​ប្រើ​ពេល ១៤ ​ប្រកួត ធ្វើ​បាន​នៅ​ខែ​មិនា ឆ្នាំ ២០២១

កំណត់ត្រា​កីឡាករ​ទាំង ១០ ស្ថិត​នៅ​អាយុ​តិច​បំផុត ដែល​អាច​រក​បាន​គ្រាប់​បាល់​ទី ២០ នៅ UCL:

Cristiano Ronaldo

Erling Haaland

១០) Cristiano Ronaldo ស្ថិត​នៅ​អាយុ ២៤ ឆ្នាំ ​និង ៣០៦ ​ថ្ងៃ
៩) Andriy Shevchenko ​ស្ថិត​នៅ​អាយុ ២៤ ឆ្នាំ និង ​១៦៥ ​ថ្ងៃ
៨) Thomas Muller ស្ថិត​នៅ​អាយុ ២៤ ឆ្នាំ និង ​១៥៩ ​ថ្ងៃ
៧) Wayne Rooney ស្ថិត​នៅ​អាយុ ២៤ ឆ្នាំ និង ​១៥៧ ​ថ្ងៃ
៦) Karim Benzema ស្ថិត​នៅ​អាយុ ២៣ ឆ្នាំ និង ​២៨២ ​ថ្ងៃ
៥) Alessandro Del Piero ស្ថិត​នៅ​អាយុ ២៣ ឆ្នាំ និង ​១៥៧ ​ថ្ងៃ
៤) Raul Gonzalez ស្ថិត​នៅ​អាយុ ២២ ឆ្នាំ និង ​២៩៧ ​ថ្ងៃ
៣) Lionel Messi ស្ថិត​នៅ​អាយុ ២២ ឆ្នាំ និង ​២៦៦ ​ថ្ងៃ
២) Kylian Mbappe ស្ថិត​នៅ​អាយុ ២១ ឆ្នាំ និង ​៣៥៥ ​ថ្ងៃ
១) Erling Haaland ស្ថិត​នៅ​អាយុ ២០ ឆ្នាំ និង ​២៣១ ​ថ្ងៃ

ដូច​បាន​បង្ហាញ​ខាង​លើ ពិត​មែន​ហើយ​គឺ​កំណត់ត្រា​ទាំង ២ សុទ្ធ​សឹង​តែ​មាន​ឈ្មោះ​របស់ Erling Haaland ដែល​ឈរ​នៅ​លេខ​រៀង​ទី ១ ពោល​គឺ​បាន​យក​ឈ្នះ​ជើង​ចាស់​ថ្មី​ជា​ច្រើន​រូប មិន​ថា​តែ Cristiano Ronaldo, Lionel Messi ឬ​សូម្បី​តែ Kylian Mbappe ក៏​គ្មាន​ស្ថិតិ​ល្អ​ជាង​គេ​នោះ​ដែរ។

បញ្ជាក់​ដែរ​ថា Haaland បាន​បង្ហាញ​ខ្លួន​ឲ្យ​ក្លឹប​ចាស់​ថ្មី​សរុប ៦០ ប្រកួត តែ​រក​បាន​ដល់ ៩៦ គ្រាប់​ឯ ណោះ។ សព្វថ្ងៃ​គេ​មាន​ហាងឆេង​ថ្លៃ​ខ្លួន ១១០ លាន​អឺរ៉ូ ដោយ​លេចលឺ​ថា​នៅ​ទីផ្សារ​ដោះដូរ​ខាង​មុខ កីឡាករ​វ័យ ២០ ឆ្នាំ​អាច​នឹង​ផ្ទេរ​ចេញ​ពី Dortmund ទៅ​ចូលរួម​នៅ​ក្លឹប​ថ្មី ដោយ​អាច​ជា Man Utd, Real Madrid ឬ Manchester City៕

ប្រភព៖ Marca​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT