លោក Tuchel ​ចង់​ឃើញ​ Chelsea ​លេង​ល្អ​ជាង​នេះ​ទៀត​​

​ក្រុម Chelsea ​បាន​បន្ដ​កំណត់ត្រា​ធ្វើ​បាន​ល្អ​របស់​ខ្លួន​ទៀត​ហើយ ដោយ​យក​ឈ្នះ​លើ​ក្រុម Everton ​ក្នុង​លទ្ធផល ២-០ ​សម្រាប់​ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស​នៅ​យប់មិញ​នេះ​។

​ក្រុម​ខ្លាំង Chelsea ​ពិត​ជា​មិន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ខក​ចិត្ត​មែន ​ដោយ​អាច​យក​ជ័យជម្នះ​លើ​ក្រុម​កំពុង​ឡើង​ជើង Everton ​បាន​យ៉ាង​ងាយ​ស្រួល។ ​ដោយ​១​គ្រាប់​ជា​គ្រាប់​បាល់​ចូល​ទី​ខ្លួន​ឯង​របស់​ Godfrey ​នៅ​នាទី​៣១ និង​១​គ្រាប់​ទៀត​ជា​ការ​ទាត់​ប៉េណាល់ទី​របស់ Jorginho ​នៅ​នាទី​៦៥។ ​

​ក្រោយ​ពី​ចប់​ការ​ប្រកួត ​លោក Thomas Tuchel ​បាន​អះអាង​ថា​កូន​ក្រុម​លេង​មិន​ទាន់​ល្អ​ត្រូវ​ចិត្ត​លោក​នោះ​ទេ។ ​មាន​ចំណុច​ច្រើន​ទៀត​ត្រូវ​កែប្រែ​ជា​ពិសេស​តំបន់​ប្រយុទ្ធ​តែ​ម្ដង។ Werner ​នៅ​លេង​មិន​ទាន់​បាន​ល្អ​ដូច​មុន​នោះ​ទេ ដែល​ត្រូវ​ការ​ពង្រឹង​សមត្ថភាព​បន្ថែម​ទៀត៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT