Diego Costa មាន​ក្លឹប​នៅ​ព័រទុយហ្គាល់​កំពុង​ចរចា​ផ្តល់​កុងត្រា​ឲ្យ ២ ឆ្នាំ

អតីត​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប Atletico Madrid និង​ជា​កីឡាករ​កំពុង​ទំនេរ​ជើង Diego Costa បាន​នឹង​កំពុង​ស្ថិត​ក្រោម​ការ​ចរចា​ជាមួយ​ក្លឹប​នៅ​ព័រទុយហ្គាល់​ Benfica ដែល​ពួក​គេ​ផ្តល់​កុងត្រា​សម្រាប់​កីឡាករ​អេស្ប៉ាញ​រយៈ​ពេល ២ ឆ្នាំ។

បុរស​វ័យ ៣២ ឆ្នាំ ដែល​ទើប​តែ​ផ្តាច់​កុងត្រា​ជាមួយ Atletico កាល​ពី​ខែ​ធ្នូ បាន​ទំនេរ​ជើង​មិន​ទាន់​មាន​ក្លឹប​លេង​ជាង ៣ ខែ​មក​ហើយ ដោយ​តាម​របាយការណ៍​ពី Goal ចុះ​ផ្សាយ​ថា អ្នក​តំណាង​របស់ Costa ​បាន​កំពុង​ចរចា​ជាមួយ Benfica ដោយ​ក្លឹប​នោះ​ផ្តល់​ឲ្យ Costa ៥ លាន​ផោន​ជា​ថ្លៃ​ពលកម្ម​រយៈ​ពេល ២ ឆ្នាំ និង​ថ្លៃ​ឧបត្ថម្ភ​ផ្សេង​ទៀត ២,៦ លាន​ផោន។

បញ្ជាក់​ថា Costa ក៏​ធ្លាប់​លេចលឺ​ថា អាច​នឹង​ផ្ទេរ​ទៅ​ក្លឹប Man City, Tottenham Hotspur ឬ West Ham United កាល​ពី​ប៉ុន្មាន​ខែ​មុន​ផង​ដែរ ប៉ុន្តែ​ភាគរយ​ច្រើន​អាច​ជា​ក្លឹប​ក្រៅ​លីគ​កំពូល​អង់គ្លេស​ច្រើន​ជាង បើ​មិន Benfica នេះ​ទេ គឺ​អាច​ជា​ក្លឹប​នៅ​ប្រេស៊ីល​រួម​មាន Palmeiras ឬ Sao Paulo៕

ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT