Thierry Henry ទម្លាយ​ថា​មាន​ក្តី​ស្រមៃ​ចង់​ដឹកនាំ​ក្លឹប​យក្ស ២ នេះ

អតីត​ជើង​ចាស់​នៅ​ក្លឹប Arsenal បាន​ទម្លាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ទៅ​ថ្ងៃ​ខាង​មុខ​ប្រសិន​ជា​អាច​នោះ​លោក​ចង់​ក្លាយ​ជា​អ្នកចាត់ការ​នៅ​ក្លឹប​កាំភ្លើង​ធំ Arsenal ឬ​ក្លឹប​អ្នក​មាន​បុណ្យ Barcelona។

Henry ​កាល​គេ​ជា​កីឡាករ ធ្លាប់​បាន​ចាយ​ពេល​នៅ Arsenal ជាប់​ឈ្មោះ​ជា Top Scorer ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប ហើយ​នៅ​លីគ​ដទៃ​មាន​ដូច​ជា​រួម​ជើង​នៅ Barcelona, Monaco និង​ក្លឹប New York Red Bulls។

ក្រោយ​ព្យួរ​ស្បែក​ជើង​ពី​អាជីព​ជា​កីឡាករ Henry ក៏​បាន​ចាយ​ពេល ២ ឆ្នាំ​នាម​ជា​ជំនួយ​ការ​គ្រូ​បង្វឹក​នៅ​ក្រុម​ជម្រើស​ជាតិ​បែលហ្សិក មុន​ផ្ទេរ​មក​ដឹកនាំ​ក្លឹប Monaco ​និង Montreal Impact ហើយ​ទើប​តែ​ចុះចេញ​ពី​តំណែង​កាល​ពី​ខែ​មុន។

ប្រាប់ FourFourTwo លោក Henry និយាយ៖ “ខ្ញុំ​ជា​អ្នក​គាំទ្រ​របស់ Arsenal ហើយ​ពិត​ជា​ចង់​ដឹកនាំ​ក្លឹប Arsenal ឬ Barcelona តែ​បើ​និយាយ​ដល់​ការ​ទៅ​លេង​នៅ​ទី​នោះ គឺ​ចង់​ហើយ តែ​វា​មិន​អាច​ក្លាយ​ជា​ការ​ពិត​ទេ”៕

ប្រភព៖ Metro

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT