Koeman ​ប្រើប្រាស់​កីឡាករ​ដូច​ប៉ះ PSG ទាំង​ស្រុង នៅ​ជំនួប​ទល់ Cadiz យប់​នេះ

នៅ​វេលា​ម៉ោង ០៨:០០ នាទី​យប់​នេះ នឹង​មាន​ការ​ប្រកួត​រវាង​ក្រុម Barcelona ទល់ Cadiz មាន​ផ្សាយ​ផ្ទាល់​នៅ​លើ​ទំព័រ CTS Sports។ វា​ជា​ការ​ប្រកួត​ជុំ​ទី ២៣ សម្រាប់​អ្នក​មាន​បុណ្យ ដែល​មាន ៤៦ ពិន្ទុ​ក្នុង​ដៃ។

ទៅ​មើល​សមាសភាព​កីឡាករ​ដែល​ត្រូវ​ចូលរួម​ការ​ប្រកួត អ្នកចាត់ការ​លោក Ronald Koeman ក៏​បាន​សម្រេច​ជ្រើសរើស​រួចរាល់​ហើយ នោះ​គឺ​បញ្ជី​ឈ្មោះ​ទាំង​អស់​ដូច​ទៅ​នឹង​បញ្ជី​កីឡាករ​កាល​ប៉ះ PSG ថ្ងៃ​មុន​អ៊ីចឹង​ដែរ។

ដោយសារ​តែ​ស្ថានភាព​របួស​របស់ Ronald Araujo, Ansu Fati, Phillipe Coutinho និង Sergi Roberto នៅ​តែ​បន្ត នោះ​ Koeman ក៏​បាន​សម្រេច​កោះ​ហៅ​កីឡាករ​នៅ​ឈុត B ប៉ុន្មាន​រូប​មក​ជួយ​ដោយ​មាន​ដូច​ជា៖

អ្នកចាំទី: Marc-Andre ter Stegen, Neto, Inaki Pena

ខ្សែការពារ: Sergino Dest, Gerard Pique, Clement Lenglet, Jordi Alba, Samuel Umtiti, Junior Firpo, Oscar Mingueza

ខ្សែបម្រើ: Sergio Busquets, Miralem Pjanic, Riqui Puig, Pedri, Matheus Fernandes, Frenkie de Jong

ខ្សែប្រយុទ្ធ: Antoine Griezmann, Martin Braithwaite, Lionel Messi, Ousmane Dembele, Francisco Trincao.

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT