ចាញ់​ហើយ Liverpool ​មាន​កីឡាករ​សំខាន់​របួស​ម្នាក់​ទៀត​ហើយ​

​ក្រុម​ហង្ស​ក្រហម Liverpool ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Everton ​ក្នុង​លទ្ធផល ​២-០ ​សម្រាប់​ការ​ប្រកួត​សន្សំ​ពិន្ទុ​ពាន​រង្វាន់ English Premier League ​នៅ​យប់មិញ​នេះ​។

​មិន​ត្រឹម​តែ​បន្ដ​ការ​បរាជ័យ​ក្នុង​លីគ​នោះ​ទេ ​ក្រុម Liverpool ​ថែម​ទាំង​មាន​កីឡាករ​សំខាន់​ម្នាក់​រង​របួស​ថែម​ទៀត។ ​ប្រធាន​ក្រុម Henderson ​ត្រូវ​បាន​ប្ដូរ​ចេញ​នៅ​នាទី​២៩​ប៉ុណ្ណោះ ​ក្រោយ​ពី​មាន​បញ្ហា​សាច់​ដុំ ដោយ​ជំនួស​វិញ Nat Philips ​។ ​គេ​មិន​ទាន់​ពិនិត្យ​ច្បាស់​នោះ​ទេ​​ថា​ប្រធាន​ក្រុម​រូប​នេះ​នឹង​ត្រូវ​អវត្តមាន​ប៉ុន្មាន​សប្ដាហ៍​នោះ ប៉ុន្តែ​វា​នឹង​ក្លាយ​ជា​កង្វល់​បន្ថែម​ទៀត​សម្រាប់​ក្រុម​ហង្ស​ក្រហម ដែល​មាន​កីឡាករ​របួស​ជា​ច្រើន​នាក់​ស្រាប់​ទៅ​ហើយ។

​រំលឹក​ថា​ក្រុម Liverpool ​នា​រដូវ​កាល​នេះ​តាំង​ពី​បើក​រដូវ​កាល​មក ​មាន​កីឡាករ​របួស​ច្រើន​មែនទែន ​ជា​ពិសេស​នៅ​តំបន់​ការពារ​តែ​ម្ដង។ ​កីឡាករ​ដែល​លេង​នៅ​តំបន់​នេះ ​មិន​ថា​នរណា​នោះ​ទេ សុទ្ធ​តែ​របួស​ទាំង​អស់៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT