Klopp ​ថា​ច្បាប់​មិន​ឱ្យ​កីឡាករ​ឱប​គ្នា ​ពេល​អបអរ​គ្រាប់​បាល់​ពិត​ជា​ពិបាក​

អង់គ្លេស ​បាន​ប្រកាស​មិន​ឱ្យ​កីឡាករ​រត់​ទៅ​ឱប​គ្នា ​ក្រោយ​ពី​រក​គ្រាប់​បាល់​បាន​នោះ​ទេ ដើម្បី​ជា​ការ​ចូល​រួម​វិធានការ​ការពារ​មេរោគ​កូវីដ​១៩។

​ដោយ​ការ​ដាក់​ច្បាប់​នេះ​ឡើង ​បាន​ធ្វើ​ឱ្យ​លោក Klopp ​អ្នក​ចាត់ការ​ក្រុម Liverpool ​មើល​ឃើញ​ថា​វា​នឹង​ក្លាយ​ជា​រឿង​មួយ​មិន​ស្រួល​ឡើយ​សម្រាប់​កីឡាករ។ ខណៈ​ដែល​ការ​រក​គ្រាប់​បាល់​បាន ជា​ពិសេស​ប្រកួត​សំខាន់​ៗ​នោះ គឺ​ពិត​ជា​ធ្វើ​ឱ្យ​កីឡាករ​ក្នុង​ក្រុម​សប្បាយ​ចិត្ត​ខ្លាំង​ណាស់។ ​ការ​មិន​ឱ្យ​ពួកគេ​រត់​ទៅ​អបអរ​ជាមួយ​គ្នា ​នឹង​ក្លាយ​ទៅ​ជា​រឿង​ពិបាក​មើល​ទៅ​វិញ​ទេ។

​លោក Klopp ​បាន​បន្ថែម​ទៀត​ថា​ការ​ធ្វើ​តេស្ដ​១​សប្ដាហ៍​២​ទៅ​៣​ដង​គឺ​ល្មម​សម្រាប់​ឱ្យ​កីឡាករ​មាន​ទំនុក​ចិត្ត​និង​ជឿ​ជាក់​ថា​គ្មាន​មេរោគ​កូវីដ​១៩​ស្ថិត​នៅ​ចំណោម​ពួកគេ​ហើយ។ តែ​បើ​ទោះ​ជា​មាន​មតិ​ផ្ទុយ​យ៉ាង​ណា​ក្ដី ​លោក​ក៏​មិន​បដិសេធ​ធ្វើ​តាម​គោលការណ៍​របស់​រដ្ឋាភិបាល​អង់គ្លេស​ដាក់​ចេញ​ផង​ដែរ៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT