Ozil ​កាន់​តែ​កៀក​ផ្ទេរ​ទៅ​លេង​នៅ​លីគ​អាមេរិក​ហើយ

​ខ្សែ​បម្រើ Mesut Ozil ​កាន់​តែ​កៀក​មែនទែន​ហើយ ​ក្នុង​ការ​ផ្លាស់​ទៅ​លេង​នៅ​ក្លឹប DC United ​របស់​អាមេរិក ​ក្រោយ​ពី​ការ​ចរចា​ចាប់​ផ្ដើម​យ៉ាង​រលូន។

​កីឡាករ​អាល្លឺម៉ង់​ខាង​លើ​នេះ ​មិន​មាន​ឈ្មោះ​លេង​ឱ្យ​ក្រុម Arsenal ​ទេ​តាំង​ពី​ដើម​រដូវ​កាល​មក ដោយ​ត្រូវ​លោក Arteta ​ដក​ឈ្មោះ​ចេញ​ពី​បញ្ជី​ត្រូវ​ប្រើប្រាស់។ ​យ៉ាងណាមិញ ដោយសារ​តែ​ជាប់​កុងត្រា រូបគេ​នៅ​តែ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​កាំភ្លើង​ធំ​ដដែល ​និង​បើក​ប្រាក់​ឈ្នួល​ជា​ធម្មតា។ តែ​នៅ​ខែ​មករា​នេះ ​គេ​ជឿ​ថា​នឹង​មាន​ការ​ប្រែប្រួល​មិន​ខាន។

DC United ​របស់​អាមេរិក ​សង្ឃឹម​យ៉ាង​ម៉ត់​មាំ​ថា​ពួកគេ​អាច​យក​អតីត​កីឡាករ Real Madrid ​ខាង​លើ​នេះ​មក​បាន ​ក្រោយ​ពី​យល់​ព្រម​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​រួច​ហើយ។ ខណៈ​ដែល​ក្លឹប​ធំ​នៅ​អាមេរិក​នេះ ​ក៏​ធ្លាប់​យក​កីឡាករ​ឆ្នើម​នៅ​អង់គ្លេស Wayne Rooney ​មក​រួម​ក្រុម​ផង​ដែរ​កាល​ពី​ឆ្នាំ​២០១៨​កន្លង​ទៅ៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT