Real Madrid ​យក​ឈ្នះ AT Madrid ​បាន ​២-០ ​នៅ​យប់មិញ​នេះ​

​ក្រុម Real Madrid ​បាន​យក​ឈ្នះ​លើ​ក្រុម Atletico Madrid ​ក្នុង​លទ្ធផល ២-០ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ La Liga ​នៅ​យប់មិញ​នេះ​។

អធិរាជ​ស ​លេង​ក្នុង​ដី​ខ្លួន​ឯង​ពិត​ជា​ធ្វើ​បាន​ល្អ​មែនទែន។ ជាក់​ស្ដែង​នៅ​យប់មិញ​នេះ ពួកគេ​រក​បាន​ដល់​ទៅ​២​គ្រាប់​ទល់​ក្រុម​គូ​ប្រជែង​និង​កំពុង​ឈរ​នៅ​លេខ​១ AT Madrid ​។ ដោយ​២​គ្រាប់​នោះ​កើត​ចេញ​ពី Casemiro ​១​គ្រាប់ ​និង​បាល់​ចូល​ទី​ខ្លួន​ឯង​របស់ Oblak ​១​គ្រាប់។ ជ័យជម្នះ​នេះ​ក៏​បាន​ធ្វើ​ឱ្យ​ក្រុម Real Madrid ​បន្ដ​ប្រជែង​កំពូល​តារាង​ទៀត​ដែរ ដោយ​មិន​សូវ​ចាញ់​ពិន្ទុ​ច្រើន​ដូច​មុន​ទេ។

​សម្រាប់​ក្រុម AT Madrid ​វិញ ​បើ​ទោះ​ជា​ចាញ់​ក៏​ពិត​មែន ប៉ុន្តែ​ពួកគេ​នៅ​តែ​ឈរ​កំពូល​តារាង​ដដែល។ ក្រុម​របស់​លោក Simeone ​មាន​២៦​ពិន្ទុ ​ឆ្លង​កាត់​១១​ប្រកួត​មក​នេះ ខណៈ​ដែល​ក្រុម Real Madrid ​វិញ ​មាន​២៣​ពិន្ទុ ​ឆ្លង​កាត់​១២​ប្រកួត៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT