Spurs ​ឡើង​កំពូល​តារាង Premier League ​ក្រោយ​ឈ្នះ Man City ​២-០​

​ក្រុម Spurs ​បាន​យក​ឈ្នះ​លើ​ក្រុម​ខ្លាំង Manchester City ​ក្នុង​លទ្ធផល ២-០ ​និង​បាន​ឡើង​កំពូល​តារាង English Premier League ​បណ្ដោះអាសន្ន​ហើយ។

គ្រាន់​តែ​បើក​ការ​ប្រកួត​ភ្លាម Son ​អាច​រក​គ្រាប់​បាល់​នាំ​មុខ​ឱ្យ​ក្រុម​ម្ចាស់​ផ្ទះ​១​គ្រាប់​ទៅ​ហើយ ​នៅ​នាទី​ទី​៥។ ខណៈ​ដែល​១​គ្រាប់​ទៀត​ធ្វើ​បាន​ដោយ Celso ​នៅ​នាទី​៦៥។ ​ក្រុម Man City ​ព្យាយាម​វាយ​សម្រុក​ស្វែង​រក​គ្រាប់​បាល់​វិញ​ដែរ ប៉ុន្តែ​មិន​អាច​កើត​ឡើង​ឡើយ ពោល​គឺ​លទ្ធផល​បញ្ចប់​ទៅ ក្រុម Spurs ​ក្នុង​លទ្ធផល ២-០ ​នេះ​ឯង។

​ជ័យជម្នះ​៣​ពិន្ទុ​បន្ថែម​នេះ ធ្វើ​ឱ្យ​ក្រុម​របស់​លោក Jose Mourinho ​ឡើង​ទៅ​ដល់​ចំណាត់​ថ្នាក់​លេខ​១​កំពូល​តារាង​បណ្ដោះអាសន្ន​សិន​ហើយ ​ស្រប​ពេល​ក្រុម Man City ​វិញ ងើប​មក​រួច​ពី​ចំណាត់​ថ្នាក់​ពាក់​កណ្ដាល​តារាង​សោះ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT