Mbappe ​ចាត់​ទុក Rashford ​ជា​ខ្សែ​ប្រយុទ្ធ​គ្រោះ​ថ្នាក់​ម្នាក់​

​ក្រុម PSG ​នឹង​ត្រូវ​ប្រកួត​សងសឹក​ក្រុម Manchester United ​ក្នុង​បាន​រង្វាន់ UEFA Champions League ​នៅ​រាត្រី​នេះ​ហើយ ​ក្រោយ​ពី​ធ្លាប់​ចាញ់ ៣-១ ​កាល​ពី​ពេល​កន្លង​ទៅ។

​មុន​ការ​ប្រកួត​នោះ​ចាប់​ផ្ដើម ​ខ្សែ​ប្រយុទ្ធ Kylian Mbappe ​បាន​ហៅ​កីឡាករ Marcus Rashford ​ថា​ជា​ខ្សែ​ប្រយុទ្ធ​គ្រោះ​ថ្នាក់​ម្នាក់​នៅ​អង់គ្លេស។ ​ខណៈ​ដែល​កីឡាករ​វ័យ​ក្មេង​រូប​នេះ​ហើយ ​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​នៅ​នាទី​៩០+ ​យក​ឈ្នះ​លើ​ក្រុម PSG ​បាន​កាល​ពី​ពេល​កន្លង​ទៅ​នោះ។

Mbappe ​បាន​និយាយ​ថា​៖ “Pogba ​បាន​ប្រាប់​ខ្ញុំ​ជា​ច្រើន​ពី​គាត់ ​គាត់​ជា​ខ្សែ​ប្រយុទ្ធ​គ្រោះ​ថ្នាក់​ម្នាក់​នៅ​អង់គ្លេស។ ​គាត់​នៅ​ក្មេង ប៉ុន្តែ​ជា​កីឡាករ​មាន​ទំនុក​ចិត្ត​ម្នាក់ ​និង​ជឿជាក់​លើ​ខ្លួន​ឯង​ខ្ពស់។ តែ​យ៉ាងណាមិញ ​យើង​ក៏​មាន​ទំនុក​ចិត្ត​លើ​ក្រុម​យើង ​និង​មាន​មហិច្ឆតា​ដើម្បី​ឈ្នះ​ពាន​រង្វាន់​នេះ​ដែរ”៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT