Carragher ​ថា Liverpool ​មិន​អាច​ការពារ​តំណែង​ជើង​ឯក​បាន​ទេ បើ​គ្មាន​អ្នក​ជំនួស​ Van Dijk ​

​Jamie Carragher ​វីរបុរស​របស់​ក្រុម Liverpool ​កំពុង​បង្ហាញ​ក្ដី​បារម្ភ​ថា​ក្រុម​ការពារ​តំណែង​ជើង​ឯក​នេះ ​នឹង​ពិបាក​មិន​ខាន ដោយសារ​តែ​អវត្តមាន​ខ្សែ​ការពារ​ឆ្នើម Van Dijk ​។

​Van Dijk ​នឹង​ត្រូវ​អវត្តមាន​ពេញ​មួយ​រដូវ​កាល​នេះ ​ដោយសារ​របួស​ជង្គ ACL ​តម្រូវ​ឱ្យ​មាន​ការ​វះកាត់​។ ​អវត្តមាន​កីឡាករ​សំខាន់​នេះ ​នឹង​ធ្វើ​ឱ្យ Liverpool ​ខ្សោយ​នៅ​តំបន់​ការពារ​ជាក់​ជា​មិន​ខាន ដែល​តម្រូវ​ឱ្យ​លោក Klopp ​ត្រូវ​ទិញ​កីឡាករ​ថ្មី​ថែម​នៅ​ខែ​មករា​ខាង​មុខ​នេះ។

ជាមួយ​គ្នា​នេះ​ដែរ ​លោក Jamie Carragher ​ក៏​មើល​ឃើញ​ដូច្នេះ​ដែរ។ លោក​បញ្ជាក់​ថា Liverpool ​នឹង​ពិបាក​ការពារ​តំណែង​ជើង​ឯក​របស់​ខ្លួន ​នៅ​ពេល​អវត្តមាន​ខ្សែ​ការពារ​សំខាន់​ម្នាក់​នេះ។ ​លោក​បាន​បន្ថែម​ទៀត​ថា ​ក្រុម Liverpool ​ត្រូវ​ទិញ​កីឡាករ​ថ្មី​ម្នាក់​មក​ជួយ​ក្រុម​ទៀត ​ទើប​អាច​ទប់​ទល់​ជាមួយ​ក្រុម​ល្អ​ៗ​នៅ​រដូវ​កាល​នេះ​បាន៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT