Carragher ​ថា Liverpool ចាំបាច់​ត្រូវ​ការ​ទិញ​ខ្សែ​ការពារ​ថ្មី​នៅ​ខែ​មករា​ ឆ្នាំ​ ២០២១ នេះ

Jamie Carragher អតីត​កីឡាករ​ជើង​ចាស់​នៅ​ក្លឹប​ហង្ស​ក្រហម Liverpool បាន​បង្ហាញ​ការ​យល់​ឃើញ​ថា ​ក្លឹប​ម្ចាស់ដី Anfield គួរ​តែ​លៃលក​ចុះ​ហត្ថលេខា​យក​ខ្សែ​ការពារ​ថ្មី ក្រោយ​ពី​ Virgil van Dijk រង​របួស​ត្រូវ​សម្រាក​រយៈ​ពេល​យូរ។

Van Dijk ​បាន​រង​របួស​ធ្ងន់ធ្ងរ​និង​ត្រូវ​ដឹក​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ កំឡុង​ការ​ប៉ះ​ទង្គិច​ជាមួយ​អ្នកចាំទី Jordan Pickford របស់​ក្លឹប Everton។ ប្រភេទ​របួស ACL របស់​កីឡាករ​ហូឡង់​ទំនង​ជា​នឹង​ត្រូវ​ទាមទារ​ពេល​សម្រាក​សម្រាប់​គេ​ដល់​បញ្ចប់​រដូវ​កាល​ឯ​ណោះ។

ប្រាប់​សារព័ត៌មាន Sky Sports នៅ​ថ្ងៃ​អាទិត្យ លោក Carragher និយាយ​ថា៖ “ខ្ញុំ​គិត​ថា Liverpool ចាំ​បាច់​ត្រូវ​តែ​លៃលក​ចូល​ទីផ្សារ​ដោះដូរ​នៅ​ខែ​មករា ដោយ​មិនមែន​តែ​ដោយសារ Van Dijk របួស​នោះ​ទេ តែ​ខ្ញុំ​មើល​ឃើញ​ថា Liverpool ហាក់​ចុះ​ខ្សោយ​នៅ​ប្រព័ន្ធ​ការពារ​នោះ​ស្រាប់​ហើយ”។

បញ្ជាក់​ថា ក្រុម​ការពារ​ជើង​ឯក Liverpool នៅ ៥ ប្រកួត រក​បាន ១០ ពិន្ទុ​កំពុង​ឈរ​ចំណាត់ថ្នាក់​ទី ៣ នៅ​តារាង Premier League ដែល​កំពុង​ប្រជែង​យ៉ាង​ប្រកៀកប្រកិត​ជាមួយ Aston Villa និង Everton៕ ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT