Messi ​ទៅ​ហាត់​ជាមួយ​ក្រុមBarcelona ​ជា​ធម្មតា​វិញ​ហើយ​

​ខ្សែ​ប្រយុទ្ធ Lionel Messi ​បាន​ចូល​រួម​ហ្វឹកហាត់​ជាមួយ​ក្រុម FC Barcelona ​ជា​ធម្មតា​វិញ​ហើយ ​បន្ទាប់​ពី​ការ​ស្នើ​សុំ​ចាកចេញ​របស់​គេ​មិន​បាន​សម្រេច​។

​Messi ​ក្រោយ​ពី​ចប់​រដូវ​កាល​មុន​ភ្លាម ​ក៏​បាន​ស្នើ​សុំ​ក្លឹប​ដើម្បី​ចាកចេញ ប៉ុន្តែ​លទ្ធផល​ចុង​ក្រោយ រូបគេ​មិន​អាច​ទៅ​ណា​បាន​ឡើយ ព្រោះ​កុងត្រា​នៅ​សល់​១​ឆ្នាំ​ទៀត​នោះ ​ក្រុម​អ្នក​មាន​បុណ្យ​ទាមទារ​ដល់​៧០០​លាន​អឺរ៉ូ​ឯ​ណោះ។ ​ដោយសារ​តែ​គ្មាន​ក្លឹប​ណា​ហាន​ថ្លៃ​ដល់​នេះ ​រូបគេ​ក៏​សម្រេច​ចិត្ត​បន្ដ​លេង​ឱ្យ​ក្រុម​អ្នក​មាន​បុណ្យ​ទៀត ​ហើយ​កាល​ពី​ម្សិលមិញ​នេះ​ក៏​បាន​ចូល​រួម​ហ្វឹកហាត់​ជា​ធម្មតា​ដែរ។

​តែ​អ្នក​ជំនាញ​ជា​ច្រើន​យល់​ឃើញ​ថា​ត្បិត​តែ Messi ​បន្ដ​នៅ​មែន ប៉ុន្តែ​រូបគេ​ទំនង​ជា​មិន​សប្បាយ​ចិត្ត​ជាមួយ​ថ្នាក់​ដឹក​នាំ​ក្លឹប​ទៀត​ឡើយ។ ​ជា​ពិសេស​ប្រធាន​ក្លឹប Barcelona ​បច្ចុប្បន្ន​នេះ​តែ​ម្ដង៕ប្រភព Skysports

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT