ថ្ងៃនេះ Messi អាចចូលហាត់វិញបានហើយ

​ខ្សែ​ប្រយុទ្ធ Lionel Messi ​អាច​ចូល​ហាត់​ជាមួយ​ក្រុម​វិញ​បាន​ហើយ ​ក្រោយ​ពី​មាន​បញ្ហា​របួស​តិចតួច​កាល​ពី​លេង​ទល់​ក្រុម Napoli ​កន្លង​ទៅ។

ក្រុម FC Barcelona ​នឹង​ត្រូវ​ប្រកួត​ទល់​ក្រុម Bayern Munich ​នា​ពេល​ខាង​មុខ​នេះ ​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់ UEFA Champions League ​។ ​ប៉ះ​ក្រុម​ខ្លាំង​នៅ​អាល្លឺម៉ង់​នេះ​ហើយ ​ទើប​បាន​ជា​អ្នក​គាំទ្រ​បារម្ភ​ខ្លាំង ​ព្រោះ​ខ្លាច​ប្រធាន​ក្រុម Messi ​មិន​បាន​លេង ក្រោយ​ពី​អវត្តមាន​ពី​កន្លែង​ហ្វឹកហាត់​កាល​ពី​ដើម​សប្ដាហ៍​កន្លង​ទៅ។

យ៉ាងណាមិញ​នៅ​ពេល​នេះ Messi ​អាច​ចូល​ហ្វឹកហាត់​ជាមួយ​ក្រុម​ពេញលេញ​វិញ​បាន​ហើយ។ ​ដូច្នេះ​ការ​ប្រកួត​ជាមួយ​ក្រុម Bayern Munich ​នៅ​ពេល​ខាង​មុខ ​បើ​សិន​ជា​មិន​មាន​អ្វី​ប្រែប្រួល​ទេ ​នោះ​រូបគេ​នឹង​អាច​លេង​បាន​១០០​%៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT