Fulham ​ក្លាយ​ជា​ក្រុម​ចុង​ក្រោយ ឡើង​មក Premier League ​

​ក្រុម Fulham ​បាន​យក​ឈ្នះ​លើ​ក្រុម Brentford ​ក្នុង​លទ្ធផល ​២-១ ​ក្នុង​ការ​ប្រកួត​ Play-off ​ចុង​ក្រោយ​នៅ​យប់មិញ​នេះ ​ទទួល​បាន​ឱកាស​ឡើង​ទៅ​លេង​នៅ Premier League ​។

លេង​ពេញ​៩០​នាទី ក្រុម​ទាំង​សង​ខាង​មិន​មាន​គ្រាប់​បាល់​កើត​ឡើង​ទាល់​តែ​សោះ ​ដោយ​ត្រូវ​រង់ចាំ​ដល់​ម៉ោង​បន្ថែមទៀត​។ ​ចូល​ដល់​ម៉ោង​បន្ថែម​ភ្លាម ​Bryan ​ក៏​រក​បាន​គ្រាប់​បាល់​២​គ្រាប់​នៅ​នាទី​១០៥​និង​១១៧ ​ឱ្យ​ក្រុម Fulham ​ស្រប​ពេល​១​គ្រាប់​របស់​ក្រុម​ Brentford ​វិញ​ធ្វើ​បាន​ដោយ Dalsgaard ​នៅ​នាទី​១២០+៤។ ​ចប់​ការ​ប្រកួត Fulham ​បាន​កៅអី​ឡើង​ទៅ​លេង​នៅ Premier League ​ឡើង​វិញ​ហើយ។

​ដូច្នេះ​សម្រាប់​ក្រុម​៣​ដែល​ឡើង​ពី​ក្របខណ្ឌ Championship ​មក​នោះ ​រួម​មាន ​ Leeds United, West Brom ​និង Fulham ​នេះ​ឯង​។ ​ពួកគេ​នឹង​មាន​វត្ដមាន​នៅ Premier League ​រដូវ​កាល​ក្រោយ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT