កីឡាករ Man Utd មួយ​រូប​គត់ ដែល​ជាប់​ជម្រើស​ដំបូង​ទាំង ១៦ ប្រកួត​ដែល​ក្រុម​មិន​រង​បរាជ័យ

បរាជ័យ​លើក​ចុងក្រោយ​បង្អស់​របស់​ក្លឹប Man Utd គឺ​ចាញ់​ក្លឹប Burnley កាល​ពី​ថ្ងៃ​ទី ២២ មករា នៅ​លទ្ធផល ២-០ ដែល​កាល​នោះ​ក៏​បាន​ធ្វើ​ឲ្យ​កៅអី​របស់ Ole ហាក់​មិន​នឹងន​ផង​ដែរ។

ប៉ុន្តែ​រយៈ​ពេល​ចុង​ក្រោយ​នេះ រាប់​ទាំង​ការ​ប្រកួត​ក្នុង/ក្រៅ​លីគ គឺ​ United បាន​ទទួល​លទ្ធផល​ស្មើ​និង​ឈ្នះ​ជា​បន្តបន្ទាប់​ចំនួន ១៦ ប្រកួត​ហើយ ពោល​មិន​ទាន់​ស្គាល់​បរាជ័យ​នៅ​ឡើយ។ ទាំង ១៦ ប្រកួត​នោះ​គឺ​មាន​កីឡាករ​តែ​ម្នាក់​គត់​ដែល​រមែង​លេច​វត្តមាន​នៅ​ជម្រើស​ដំបូង​រហូត​មក នោះ​គឺ Luke Shaw។

ភាគ​ច្រើន​នៃ​ការ​ប្រកួត​ទាំង​អស់​គឺ Shaw លេង​នៅ​តំណែង​ការពារ​ស្លាប​ឆ្វេង ឬ​ជួន​កាល​ប្រកួត​ខ្លះ​បាន​រំកិល​មក​លេង​នៅ​តំណែង​បម្រើ​ស្លាប ប៉ុន្តែ​គឺ​កម្រ​បំផុត។ Shaw បាន​ក្លាយ​ជា​ស្នូល​ដ៏​សំខាន់​មួយ​របស់ Man Utd ​ដោយ​ជា​ចំណែក​ជួយ​ឲ្យ​ក្រុម​ឆ្ពោះ​មក​ដល់​វគ្គ ៤ ក្រុម​ចុង​ក្រោយ FA Cup និង​កំពុង​ក្តោបក្តាប់​ឱកាស​រក្សា​កៅអី​លេង UCL រដូវ​កាល​ក្រោយ​ទៀត​ផង៕ ប្រភព៖ SportBible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT