Arteta ​ថា Arsenal ​លេង​គ្មាន​អ្នក​គាំទ្រ​ល្អ​ជាង​លេង​មាន​អ្នក​គាំទ្រ​

​លោក Arteta ​មើល​ឃើញ​ថា​ទម្រង់​លេង​របស់​ក្រុម Arsenal ​ដែល​លេង​ដោយ​គ្មាន​អ្នក​គាំទ្រ ​មាន​ភាព​ប្រសើរ​ជាង​លេង​ដោយ​មាន​អ្នក​គាំទ្រ​មក​គាំទ្រ​ពេញ​កីឡដ្ឋាន​ទៅ​ទៀត។

​ក្រុម​កាំភ្លើង​ធំ Arsenal ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម Leicester City ​នៅ​ម៉ោង​២:១៥​នាទី​រំលង​អាធ្រាត្រ​នេះ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ Premier League ​សប្ដាហ៍​ទី​៣៤។ ​ដោយ​ការ​ប្រកួត​នៅ​រាត្រី​នេះ​ដែរ ​ប្រសិន​បើ​ក្រុម​កាំភ្លើង​ធំ ​បន្ដ​ធ្វើ​បាន​ល្អ​ទៀត នោះ​ពួកគេ​ហក់​ឡើង​កៀក​នឹង​តំបន់​ប្រជែង​កៅអី Champions League ​នា​រដូវ​កាល​ក្រោយ​ហើយ។

​លោក Arteta ​អ្នក​ចាត់ការ​ក្រុម Arsenal ​បាន​មើល​ឃើញ​ថា​កូន​ក្រុម​របស់​ខ្លួន ហាក់​ដូចជា​លេង​ដោយ​មាន​ទំនុក​ចិត្ត​ខ្ពស់​នៅ​ប៉ុន្មាន​ប្រកួត​មក​នេះ ​ពោល​គឺ​តាំង​ពី​បើក​រដូវ​កាល​ដោយ​គ្មាន​អ្នក​គាំទ្រ​ចូល​ទស្សនា។ ​ដូច្នេះ​ហើយ ​លោក​រំពឹង​ថា​ការ​ប្រកួត​នៅ​រាត្រី​នេះ ​នឹង​បន្ដ​ធ្វើ​បាន​ល្អ​ទៀត ព្រោះ​៤​ប្រកួត​ជាប់​គ្នា​មក​នេះ ​ពួកគេ​ទទួល​បាន​ជ័យជម្នះ​ជាប់​៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT