ល្ហៀងៗ​ថា Barca ចង់​ដាក់ Griezmann ថែម​កីឡាករ​តម្លៃ​ថ្លៃ​មួយ​រូប ប្តូរ​ស្មើ​មួយ​យក Neymar

Barcelona កំពុង​ល្ហិចល្ហៀង​ថា​ចង់​ដាក់​សំណើ​នៃ​ការ​ផ្តល់​ជូន Antoine Griezmann បន្ថែម​នឹង Philippe Coutinho ដើម្បី​ដោះដូរ​ស្មើ​នាំ​យក Neymar Jr ចេញ​ពី​ក្លឹប​បារាំង Paris Saint-Germain។ នេះ​បើ​តាម​របាយការណ៍​ពី Deportes Cuatro បាន​ចុះ​ផ្សាយ។

ប្រភព​បាន​ឲ្យ​ដឹង​ថា ដោយមើល​ពី​កង្វះ​ខាត​នៃ​ផ្នែក​ហិរញ្ញវត្ថុ ក្លឹប​អេស្ប៉ាញ​បាន​ប្តូរ​ពី​ការ​ប្រើប្រាស់​លុយ​សុទ្ធ ទៅ​ជា​ការ​ដាក់​សំណើ​កីឡាករ​សំខាន់ ២ រូប ដើម្បី​ប្តូរ​យក Neymar ត្រលប់​មក​វិញ។

បញ្ជាក់​ថា​ទាំង Coutinho និង Griezmann ដែល​ជា​កីឡាករ​តម្លៃ​ថ្លៃ​របស់​ក្លឹប សុទ្ធ​សឹង​មិន​ជាប់​ឈ្មោះ​នៅ​តំណែង​សំខាន់ ឬ​ការ​ដឹកនាំ​របស់​លោក Quique Setien ដដែល ដោយ​រយៈ​ពេល​ចុង​ក្រោយ​កីឡាករ​បារាំង​និង​គ្រូ ក៏​ហាក់​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ខ្លះៗ​ផង​ដែរ។

តាម​ហាងឆេង​ថ្លៃ​ខ្លួន​បច្ចុប្បន្ន Neymar ធ្លាក់​មក​សល់​ត្រឹម​ជាង ១២៨ លាន​អឺរ៉ូ​ប៉ុណ្ណោះ ដោយ​រដូវ​កាល ២០១៩/២០ រូប​គេ​រក​បាន ១៨ គ្រាប់​និង Assist ១០ លើក​ឲ្យ​ក្លឹប​ PSG៕

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT