Man City ​លត់ Liverpool ​ទក់​សាច់​យប់មិញ ​៤-០​

​ក្រុម​មេឃ​ខៀវ Manchester City ​បាន​យក​ឈ្នះ​លើ​ក្រុម Liverpool ​ក្នុង​លទ្ធផល​ដល់​ទៅ ៤-០ ​ឯ​ណោះ​ក្នុង​ការ​ប្រកួត Premier League ​នៅ​យ​ប់មិញ​នេះ​។

ក្រុម Manchester City ​សម្រាប់​ការ​ប្រកួត​នៅ​យប់មិញ​នេះ ​មិន​មាន​បន្ធូរ​ជើង​អ្វី​នោះ​ទេ ​បើ​ទោះ​ជា​ការ​ប្រកួត​នេះ​មិន​ប្រជែង​ពាន​ក៏​ដោយ។ ​ចាប់​តាំង​ពី​នាទី​ដំបូង​មក ​កីឡាករ​ក្រុម Man City ​ទាំង​អស់​ចាប់​ផ្ដើម​សម្រុក​ខ្លាំង ​រហូត​ដល់ De Bruyne ​រក​បាន​១​គ្រាប់​នាំ​មុខ​នៅ​ត្រឹម​នាទី​២៥​ដោយ​បាល់​ប៉េ​ណាល់​ទី។ ​១០​នាទី​បន្ទាប់​ទៀត Sterling ​ក៏​ថែម​បាន​គ្រាប់​ទី​២ ​ហើយ​នាទី​៤៥ Foden ​ក៏​ដាក់​បាន​គ្រាប់​ទី​៣។

សម្រាប់​គ្រាប់​ទី​៤​វិញ ​ជា​គ្រាប់​បាល់​ចូល​ទី​ខ្លួន​ឯង​របស់ Chamberlain ​នៅ​នាទី​៦៦។ ​នេះ​ជា​បរាជ័យ​ធ្ងន់​មួយ​សម្រាប់​ក្រុម Liverpool ​នៅ​រដូវ​កាល​នេះ ​ហើយ​ក៏​ជា​កំណត់ត្រា​មិន​ល្អ​របស់​លោក Klopp ​នៅ​ប៉ុន្មាន​ប្រកួត​ចុងក្រោយ​នេះ​ដែរ៕​ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT