២០ ឆ្នាំ​ចុង​ក្រោយ ក្លឹប​ ១០ នេះ​ចាយ​ធំ​លើ​ការ​នាំ​យក​កីឡាករ​អស់​ច្រើន​បំផុត

តម្លៃ​ផ្ទេរ​របស់​កីឡាករ​បាន​ឡើង​កាន់​តែ​ខ្ពស់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ​ក្រោយ​ពេល​ដែល​លោក Luis Figo បំបែក​កំណត់ត្រា​តម្លៃ​ផ្ទេរ​ចេញ​ពី Barcelona ទៅ Real Madrid នៅ​តម្លៃ ៦២ លាន​អឺរ៉ូ នា​ឆ្នាំ ២០០២។

តើ​អ្នក​គិត​ថា​ក្លឹប​ណា​មួយ ដែល​ចាយ​លុយ​ក្រាស់ក្រែល​បំផុត​សម្រាប់​ការ​នាំ​យក​កីឡាករ​នៅ​រយៈ​ពេល ២០ ឆ្នាំ​ចុង​ក្រោយ? ខាង​ក្រោម​យើង​បង្ហាញ​ចម្លើយ​ពី​ក្លឹប​ទាំង​ ១០៖

១០. At Madrid – ការ​ផ្ទេរ ៣៣១ លើក ចាយ​អស់ ១,៣៥ ពាន់​លាន​អឺរ៉ូ
៩. Liverpool – ការ​ផ្ទេរ ៣៦៨ លើក ​ចាយ​អស់ ១,៤៨ ពាន់​លាន​អឺរ៉ូ
៨. PSG – ការ​ផ្ទេរ ២៦៦ លើក ចាយ​អស់ ១,៥៥ ពាន់​លាន​អឺរ៉ូ
៧. Inter Milan ការ​ផ្ទេរ ៧៩០ លើក ចាយ​អស់ ១,៥៨ ពាន់​លាន​អឺរ៉ូ
៦.Man Utd ការ​ផ្ទេរ ៣១៦ លើក ចាយ​អស់ ១,៧៨ ពាន់​លាន​អឺរ៉ូ
៥. Juventus ការ​ផ្ទេរ ៧១៦ លើក ចាយ​អស់ ១,៩០ ​ពាន់​លាន​អឺរ៉ូ
៤. Man City ការ​ផ្ទេរ ៤០៩ លើក ចាយ​អស់ ២,០៥ ​ពាន​លាន​អឺរ៉ូ
៣. Barcelona ការ​ផ្ទេរ ១៩៥ លើក ចាយ​អស់ ២,០៦ ពាន់​លាន​អឺរ៉ូ
២. Real Madrid ការ​ផ្ទេរ ២០១ លើក ចាយ​អស់ ២,១៤ ពាន់​លាន​អឺរ៉ូ
១. Chelsea FC ការ​ផ្ទេរ ៤៧១ លើក ចាយ​អស់ ២,១៦ ពាន់​លាន​អឺរ៉ូ៕

ប្រភព៖ SportBible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT