ក្រោយ​ឈ្នះ​ពាន Klopp ថា​អាវ Liverpool លើក​ចាំ​កីឡាករ​ឆ្នើម​ម្នាក់​មក​គ្រង

Jurgen Klopp ដែល​ទើប​ដឹកនាំ​ឲ្យ​ហង្ស​ឈ្នះ​ពាន​រដូវ​កាល ២០១៩/២០ នេះ បាន​បង្ហាញ​ការ​យល់​ឃើញ​ចំៗ ពាក់ព័ន្ធ​នឹង​ការ​ចង់​បាន​កីឡាករ​មួយ​រូប​របស់ Borussia Dortmund នោះ​គឺ Jadon Sancho។

តម្លៃ​ខ្លួន​របស់ Sancho អាច​ថ្លៃ​ចន្លោះ​ពី ៩០ ទៅ ១០០ លាន​ផោន ប៉ុន្តែ​យុវជន​ដែល​ជំនាញ​ខាង​រក​គ្រាប់​បាល់​និង Assist រូប​នេះ ត្រូវ​បាន​គេ​ជឿ​ថា​នឹង​អាច​នាំ​ផល​ចំណេញ​ច្រើន​ទៅ​ថ្ងៃ​មុខ​សម្រាប់​ក្លឹប​ដែល​ថ្ពក់​យក​គេ​ចេញ​ពី Dortmund បាន។

អ្នកចាត់ការ​ឈ្នះ​ពាន PL ត្រូវ​បាន​សារព័ត៌មាន Bild សួរ​នាំ​អំពី​លទ្ធភាព​ក្នុង​ការ​នាំ​យក Sancho ហើយ​លោក​បាន​ប្រាប់៖ “អាវ​ក្រហម​គឺ​ពិត​ជា​សក្តិសម​ណាស់​បើ​គ្រង​លើ​ខ្លួន​របស់ Jadon Sancho តែ​ខ្ញុំ​មិន​គិត​ថា​ការ​ចរចា​អាច​ធ្វើ​ទៅ​បាន​នៅ​រដូវ​ក្តៅ​នេះ​ទេ”។

លោក​បន្ថែម៖ “គេ​ជា​កីឡាករ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​មួយ ប្រសិន​គេ​ផ្ទេរ​មក Liverpool នោះ​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់ផ្អើល​ខ្លាំង​ជា​មិន​ខាន”៕

ប្រភព៖ Metro

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT