Pep ​ចង់​ឈ្នះ FA Cup ​ដើម្បី​ជា​កម្លាំង​ចិត្ត ​ត្រៀម​ប៉ះ​ក្រុម Real Madrid ​នៅ UCL ​

​លោក Pep Guardiola ​បង្ហើប​ថា​ចង់​ឈ្នះ​ពាន​រង្វាន់ FA Cup ​នៅ​ពេល​ខាង​មុខ​នេះ ​ដើម្បី​ជា​កម្លាំង​ចិត្ត​សម្រាប់​ក្រុម​ត្រៀម​ប្រកួត​ទល់​ក្រុម Real Madrid ​ជើង​ទី​២ ពាន​រង្វាន់ UEFA Champions League ​។

​នៅ​យប់មិញ​នេះ ក្រុម Manchester City ​បាន​យក​ឈ្នះ​លើ​ក្រុម Newcastle United ​ក្នុង​លទ្ធផល ២-០ ​ដើម្បី​ឡើង​ទៅ​វគ្គ​៤​ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់ FA Cup ​។ ​ដោយ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ​ដែរ ​ក្រុម​របស់​លោក Pep ​ត្រូវ​តតាំង​ជាមួយ​ក្រុម Arsenal ​នៅ​ពាក់​កណ្ដាល​ខែ​កក្កដា​ខាង​មុខ ​ហើយ​ប្រសិន​បើ​ពួកគេ​ឈ្នះ​ទៀត ​នឹង​ត្រូវ​ប្រកួត​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃ​ទី​១​ខែ​សីហា​ឆ្នាំ​២០២០។

​សម្រាប់​មតិ​របស់​លោក Pep ​បាន​អះអាង​ថា​លោក​ចង់​ឈ្នះ​ពាន FA Cup ​នេះ។ ​ការ​ឈ្នះ​ពាន​រង្វាន់ FA Cup ​នឹង​អាច​ជា​កម្លាំង​ចិត្ត​សម្រាប់​ក្រុម​ដើម្បី​ត្រៀម​ប្រកួត​ទល់​ក្រុម Real Madrid ​ជើង​ទី​២ ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ UEFA Champions League ​ដែល​គ្រោង​ធ្វើ​នៅ​ពាក់​កណ្ដាល​ខែ​សីហា​ឆ្នាំ​២០២០​ដែរ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT