Zidane ​៖ La Liga ​នឹង​រង់ចាំ​ដល់​ប្រកួត​ចុង​ក្រោយ ​ទើប​ដឹង​ក្រុម​ឈ្នះ​ពាន​

​លោក Zidane ​អ្នក​ចាត់ការ​ក្រុម Real Madrid ​ជឿ​ជាក់​ថា​ម្ចាស់​ពាន​រង្វាន់ La Liga ​រដូវ​កាល​នេះ ​នឹង​រង់ចាំ​រហូត​ដល់​ប្រកួត​ទី​៣៨​ទើប​អាច​ដឹង​ច្បាស់​បាន​។

ក្រុម Real Madrid ​បាន​ឡើង​ឈរ​កំពូល​តារាង La Liga ​ហើយ​ក្រោយ​ពី​ពួកគេ​យក​ឈ្នះ​លើ​ក្រុម Espanyol ​ក្នុង​លទ្ធផល ១-០ ​នៅ​យប់មិញ​នេះ។ ​ជាមួយ​លទ្ធផល​នេះ​ដែរ ​ពួកគេ​នៅ​លេខ​១​នេះ គឺ​លើស​ពិន្ទុ​ក្រុម Barcelona ​២​ពិន្ទុ ​ស្រប​ពេល​ការ​ប្រកួត​នៅ​សល់​៦​ប្រកួត​ទៀត។

​បើ​តាម​ការ​បញ្ជាក់​របស់ Zidane ​អ្នក​ចាត់ការ​ក្រុម​អធិរាជ​ស ​បញ្ជាក់​ថា​នៅ​រដូវ​កាល​នេះ ​ការ​ប្រកួត​ប្រជែង​ពិត​ជា​ស្វិតស្វាញ​ខ្លាំង​មែនទែន។ ​Real Madrid ​នៅ​កំពូល​តារាង ប៉ុន្តែ​មិន​ទាន់​ច្បាស់​ថា​នឹង​ឈ្នះ​ពាន​នោះ​ទេ។ ​ត្រូវ​រង់ចាំ​មើល​រហូត​ដល់​ប្រកួត​សប្ដាហ៍​ចុង​ក្រោយ ទើប​អាច​ដឹង​ច្បាស់​បាន​ថា ​ក្រុម​ណា​ពិត​ជា​ម្ចាស់​ពាន​រង្វាន់​នៅ​រដូវ​កាល​នេះ៕​ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT