Juventus អាច​នឹង​ប្រើ​ឈុត ១១ នាក់​នេះ តតាំង Bologna នៅ​ជុំ​ទី ២៧ រាត្រី​នេះ

នៅ​ជុំ​ទី ២៧ ក្រុម​ម្ចាស់​ផ្ទះ Bologna នឹង​បើក​កីឡដ្ឋាន​ស្វាគមន៍​ក្រុម​ភ្ញៀវ​ Juventus នា​វេលា​ម៉ោង ០២:៤៥ នាទី​រំលង​អាធ្រាត្រ ឈាន​ចូល​ថ្ងៃ​អង្គារ ដែល​នឹង​មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports។

សេះ​បង្កង់​ត្រូវ​ប្រយ័ត្ន​ខ្ពស់​ជាមួយ​ប្រកួត​នេះ ព្រោះ​ប្រសិន​ស្មើ​ឬ​ថ្លោះធ្លោយ ហើយ​ជួន​ពេល​ដែល Lazio យក​ឈ្នះ​នៅ​ជុំ​ទី ២៧ ដូច​គ្នា នោះ​ក្រុម​របស់​លោក Sarri នឹង​ធ្លាក់​មក​កាន់​តំណែង​លេខ ២ នៅ​ក្នុង​តារាង។

ចំពោះ​ជម្រើស ១១ នាក់​ដំបូង តាម Sportsmole បាន​បង្ហាញ​ដូច​ខាង​ក្រោម៖

Bologna-> Skorupski; Tomiyasu, Danilo, Denswil, Dijks; Medel, Poli; Barrow, Soriano, Orsolini; Palacio

Juventus-> Szczesny; Cuadrado, De Ligt, Bonucci, De Sciglio; Bentancur, Pjanic, Matuidi; Ronaldo, Dybala, Costa

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT