Napoli ​ជា​ក្រុម​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ Coppa Italia ​ជួប Juventus ​

Napoli  ​ជា​ក្រុម​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ Coppa Italia ​ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម Inter Milan ​បាន​ក្នុង​លទ្ធផល ​២-១ ​គិត​ទាំង​ពីរ​ជើង​។ក្នុង​ការ​ប្រកួត​​ជើង​ទី​២​នៅ​យប់មិញ​នេះ ​ក្រុម Napoli ​លេង​ស្មើ​ក្រុម Inter Milan ​ក្នុង​លទ្ធផល ១-១។ ​ដោយ​ក្រុម Inter Milan ​ជា​អ្នក​រក​គ្រាប់​បាល់​បាន​មុន ដោយ Eriksen ​តាំង​ពី​នាទី​ទី​២។ តែ​នៅ​នាទី​៤១ Mertens ​ក៏​រក​បាន​គ្រាប់​បាល់​តាម​ស្មើ​វិញ ​ធ្វើ​ឱ្យ​ការ​ប្រកួត​នេះ​បញ្ចប់​ក្នុង​លទ្ធផល ១-១។ ​

ដោយសារ​ជើង​ទី​១​កន្លង​ទៅ Napoli ​ឈ្នះ​ក្នុង​លទ្ធផល ​១-០ ​ដូច្នេះ​ទើប​បាន​ជា​ពួកគេ​ជា​ក្រុម​មាន​ឱកាស​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ព្រោះ​គិត​ទាំង​ពីរ​ជើង​ទៅ ​Napoli ២-១ Inter Milan ​។នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ​ក្រុម​ Napoli ​នឹង​ត្រូវ​ប៉ះ​ក្រុម Juventus ​នៅ​ថ្ងៃ​ទី​១៨​ខែ​មិថុនា​ឆ្នាំ​២០២០​ខាង​មុខ​នេះ​ឯង៕


ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT