Chelsea ​រក​ប្រាក់​រង្វាន់​ពី​ការ​ឈ្នះ Women Super League ​ទៅ​ជួន​អង្គការ​សប្បុរសធម៌​

ក្រុម Chelsea ​បាន​យក​ប្រាក់​ដែល​បាន​ពី​ការ​ឈ្នះ​ពាន​រង្វាន់ Women Super League ​ទាំង​អស់​ទៅ​ជួន​អង្គការ​សប្បុរសធម៌​ដែល​ជួយ​ដល់​ស្ត្រី ​និង​កុមារ​។

​ក្រុម​នារី​របស់ Chelsea ​បាន​ក្លាយ​ជា​ជើង​ឯក​លីគ​នារី​របស់​អង់គ្លេស ​ក្រោយ​ពី​រដូវ​កាល​នេះ​សម្រេច​ដោយ​គិត​ពិន្ទុ​ពី​ការ​ប្រកួត​ស្មើ​គ្នា​។ ​ប្រាក់​រង្វាន់​១​សែន​ផោន ​ដែល​ទទួល​បាន​នេះ ​គឺ​ក្រុម​តោ​ខៀវ ​នឹង​យក​ទៅ​ជូន​អង្គការ​សប្បុរសធម៌​មួយ ដើម្បី​ជា​ការ​ចូលរួម​ចំណែក​គាំទ្រ​ដល់​ការ​ជួយ​លើក​ស្ទួយ​ស្ត្រី ​និង​កុមារ​ខ្វះ​ខាត។

អ្នក​ស្រី ​Emma Hayes ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម​នារី Chelsea ​បាន​និយាយ​ថា​ការ​ជួយ​នេះ​គឺ​ចេញ​ពី​ចិត្ត ពី​បេះ​ដូង​របស់​ក្រុម​នារី​ទាំង​អស់។ វា​ជា​រឿង​ល្អ​មួយ ប្រសិន​បើ​ប្រាក់​ដែល​ជួយ​ទៅ ​អាច​ធ្វើ​ឱ្យ​ស្ត្រី​និង​កុមារ​ដែល​កំពុង​ខ្វះខាត ​អាច​មាន​ភាព​កក់ក្ដៅ​ឡើង​វិញ ​និង​ដឹង​ថា​គ្រប់​គ្នា​សុទ្ធ​តែ​នៅ​យក​ចិត្ត​ទុក​ដាក់​លើ​ពួកគេ​ជា​និច្ច៕ប្រភព៖ BBC

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT