Vinicius ៖ Real Madrid ​ត្រូវ​ការ​ឈ្នះ La Liga ​ដើម្បី​លួង​ចិត្ត​អ្នក​គាំទ្រ​

​Vinicius Junior ​បាន​និយាយ​ថា​ក្រុម Real Madrid ​ត្រូវ​ការ​ឈ្នះ​ពាន​រង្វាន់ La Liga ​ដើម្បី​លួង​ចិត្ត​អ្នក​គាំទ្រ​វិញ អំឡុង​ពេល Covid-19 ​នេះ​។

​អេស្ប៉ាញ​​បាន​ប្រកាស​ថា​លីគ​បាល់ទាត់​អាច​ហ្វឹកហាត់​និង​លេង​បាន​ហើយ​ចាប់​ពី​ខែ​ក្រោយ​នេះ​ទៅ។ ​ដូច្នេះ​ហើយ ទើប​បាន​ជា​ក្រុម​ទាំង​អស់​សម្រុក​ហ្វឹកហាត់​ជា​ខ្លាំង​មួយ​រយៈ​ចុង​ក្រោយ​នេះ ​ដោយ​ធ្វើ​យ៉ាង​ណា​ឱ្យ​កីឡាករ​ប្រមូល​កម្លាំង​បាន​ពេញលេញ​វិញ ​ក្នុង​ការ​ប្រកួត​ដែល​អាច​ចាប់​ផ្ដើម​នៅ​ពាក់​កណ្ដាល​ខែ​មិថុនា​ឆ្នាំ​២០២០​នេះ​។

​ជាមួយ​ការ​ហ្វឹកហាត់​មិន​ឈប់ឈរ​នេះ​ដែរ Vinicius Junior ​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម Real Madrid ​បាន​និយាយ​ថា​៖ “ខ្ញុំ​បាន​មើល​ប្រកួត​ចាស់​ៗ​មក​វិញ ​ខ្ញុំ​មើល​ឃើញ​ថា Real Madrid ​គឺ​ល្អ​ជាង Barcelona ​។ យើង​មាន​ការ​ប្រកួត​ល្អ​ៗ ​រហូត​មក​ដល់​ពេល​នេះ។ យើង​ពិត​ជា​ចង់​ឱ្យ​លីគ​ត្រលប់​មក​វិញ​ណាស់ ​ដើម្បី​ឈ្នះ​ការ​ប្រកួត ​និង​ឈ្នះ​លីគ​អេស្ប៉ាញ។ ​យើង​ចង់​ឈ្នះ​លីគ​នេះ ដើម្បី​ជួន​អ្នក​គាំទ្រ​យើង ​លើក​ទឹក​ចិត្ត​ពួកគេ​អំឡុង​ពេល Covid-19 ​”៕ប្រភព Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT