ក្រោយពីមានដំណឹងថាក្រុម Manchester United ចង់លក់ខ្សែប្រយុទ្ធ Jesse Lingard ចេញនៅរដូវកាលដោះដូរកីឡាករខាងមុខនេះ ស្រាប់តែមានក្លឹបនៅអង់គ្លេសដល់ទៅ៤ឯណោះចូលខ្លួនសួរនាំ។
Lingard ត្រូវបានក្រុមលោក Ole លែងផ្ដល់ទំនុកចិត្តទៀតហើយ ក្រោយពីរូបគេខកខានរកគ្រាប់បាល់បានជាយូរមកហើយ និងមានទម្រង់លេងធ្លាក់ចុះខ្លាំង។ ប្រភពនៅអង់គ្លេស បានបញ្ជាក់ថានៅរដូវកាលដោះដូរកីឡាករខាងមុខ ខ្សែប្រយុទ្ធអង់គ្លេសម្នាក់នេះ នឹងត្រូវលោក Ole លក់ចេញដើម្បីស្វែងរកអ្នកថ្មីមកជំនួសហើយ។
ក្រោយពីឮដំណឹងថា Man Utd ចង់លក់ភ្លាម ក្រុមនៅអង់គ្លេស៤គឺ Leicester, Everton, West Ham និង Newcastle បានបង្ហាញចំណាប់អារម្មណ៍ភ្លាម។ ការចង់បាននេះ គឺដោយសារតែក្លឹបទាំង៤ យល់ឃើញថាប្រសិនបើពួកគេបានកីឡាករវ័យ២៧ឆ្នាំនេះ នឹងអាចបណ្ដុះបណ្ដាលឱ្យខ្លាំងបានមិនខាន៕ប្រភព ៖ Dailymail