Sergio Aguero បានបញ្ជាក់ថាអំឡុងពេល Covid-19 នេះ កីឡាករមានអារម្មណ៍ភ័យខ្លាច នៅពេលដែលដឹងថាការប្រកួតនឹងត្រលប់មកវិញនៅពេលឆាប់ៗខាងមុខនេះ។
ក្របខណ្ឌ Premier League គ្រោងនឹងត្រលប់មកវិញនៅថ្ងៃទី៨ខែមិថុនាឆ្នាំ២០២០ខាងមុខនេះ ដែលក្រុមទាំងអស់អាចនឹងត្រលប់ចូលហ្វឹកហាត់វិញនៅថ្ងៃទី១៨ខែក្រោយ។ ដោយក្លឹបធំៗទាំងអស់ នឹងធ្វើការប្រជុំគ្នានៅថ្ងៃសុក្រនេះ ដើម្បីកំណត់និងដោះស្រាយបញ្ហាមួយចំនួន។
ដោយឡែកសម្រាប់ Aguero វិញ បានបង្ហាញចំណាប់អារម្មណ៍ផ្ទាល់ខ្លួនថា៖ “ពេលនេះ កីឡាករកំពុងបារម្ភ ព្រោះពួកគេមានកូននិងគ្រួសារ ខ្លាចឆ្លងមេរោគ Covid-19 ។ មានអ្នកជំងឺ Covid-19 ខ្លះ ផ្ទុកមេរោគ ដោយមិនមានចេញរោគសញ្ញាទេ។ នេះជាអ្វីដែលត្រូវបារម្ភបំផុត និងធ្វើឱ្យគ្រប់គ្នាត្រូវនៅក្នុងផ្ទះ មិនចាកចេញទៅណាឡើយ”៕ប្រភព Bbc