Dani Ceballos ហាក់គ្មានសង្ឃឹមនឹងវិលត្រលប់មក Real Madrid វិញនោះឡើយ ពោលគឺអនាគតរបស់គេមានតែបន្តនៅជាមួយក្លឹប Arsenal តែប៉ុណ្ណោះ។
ប៉ុន្តែកុងត្រាខ្ចីជើងកីឡាករអេស្ប៉ាញជាមួយភាគីខាងកាំភ្លើងធំ គឺត្រូវផុតនៅថ្ងៃទី ៣០ មិថុនា ឆ្នាំ ២០១៩ ខាងមុខនេះហើយ រុញឲ្យក្លឹប Arsenal ចាំបាច់ត្រូវចរចាទិញរូបគេផ្តាច់នៅតម្លៃសមស្របមួយ ប្រសិនចង់ឲ្យបន្តឈរជើង។
តាមរបាយការណ៍ពី AS ចុះផ្សាយថា Real បានរៀបចំការលក់ចេញបុរសវ័យ ២៣ ឆ្នាំនេះដូចគ្នា ដោយទាមទារតម្លៃខ្លួនប្រមាណ ៤៤ លានផោនឬ ៥០ លានអឺរ៉ូ ជាតម្លៃផ្តាច់កុងត្រា។
យ៉ាងណាមិញមិនប្រាកដថា Arsenal នឹងមានកញ្ចប់ថវិកាគ្រប់គ្រាន់នោះទេ ព្រោះវិបត្តិហិរញ្ញវត្ថុក៏កំពុងកើតមានសម្រាប់ក្លឹប ដែលទើបស្នើឲ្យមានការកាត់បន្ថយថ្លៃពលកម្មប្រមាណ ១២,៥ ភាគរយសម្រាប់កីឡាករឈុតធំនិងអ្នកចាត់ការ៕
ប្រភព៖ Metro