ក្លឹប Liverpool បានប្រកាសពន្យារពេលកែកុនកីឡដ្ឋាន Anfield របស់ខ្លួនដល់ឆ្នាំ២០២៣ឯណោះ ក្រោយពីវិបត្តិ Covid-19 ធ្វើឱ្យសេដ្ឋកិច្ចមិនសូវល្អនោះទេ។
ក្រុមហង្សក្រហម ដំបូងឡើយចង់បន្ថែមកៅអីក្នុងផ្ទះរបស់ខ្លួនប្រមាណ៧ពាន់ទៀត ដើម្បីឱ្យក្លឹបនេះអាចផ្ទុកអ្នកទស្សនាឱ្យបាន៦ម៉ឺននាក់។ តាមគម្រោងការបន្ថែមនឹងធ្វើឡើងនៅចុងឆ្នាំនេះ ប៉ុន្តែដោយសារតែបញ្ហា Covid-19 បានធ្វើឱ្យអ្វីគ្រប់យ៉ាងត្រូវផ្លាស់ប្ដូរទៅហើយ។ ក្លឹបបានប្រកាសថានឹងពន្យារពេលសាងសង់បន្ថែម រហូតដល់ឆ្នាំ២០២៣ឯណោះ។ បើតាមការព្យាករណ៍ ការបន្ថែមកៅអី៧ពាន់នេះ នឹងធ្វើឱ្យក្លឹបត្រូវចំណាយដល់៦០លានផោន។
ក្រុម Liverpool រដូវកាលនេះ ត្រូវបានគេរំពឹងថានឹងក្លាយជាជើងឯកលីគកំពូលអង់គ្លេស ក្រោយពីខកខានអស់ពេល៣០ឆ្នាំមកហើយ។ ពួកគេត្រូវការតែ២ប្រកួតទៀតប៉ុណ្ណោះដើម្បីបានក្លាយជាជើងឯក៕ប្រភព Dailymail