Inter Milan ​រក​ឃើញ​កីឡាករ​ដើម្បី​ជំនួស​តំណែង ​Martinez ​ហើយ​

​ក្រុម Inter Milan ​បាន​មើល​ឃើញ​កីឡាករ Moise Kean ​របស់​ក្រុម Everton ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ជំនួស​តំណែង​របស់​ខ្សែ​ប្រយុទ្ធ​ Lautaro Martinez ​ដែល​ត្រៀម​ផ្លាស់​ទៅ Barcelona ​។

Lautaro Martinez ​ជា​ខ្សែ​ប្រយុទ្ធ​មួយ​រូប​ដែល​ក្រុម FC Barcelona ​មើល​ឃើញ អាច​ជំនួស​តំណែង​កីឡាករ Suarez ​បាន​។ ​ពួកគេ​រំពឹង​ថា​អាច​យក​កីឡាករ​អាហ្សង់ទីន​នេះ​មក​រួម​ក្រុម​បាន ​ដោយសារ​តែ​រូបគេ​ក៏​ជា​មិត្ត​រួម​ក្រុម​ជាមួយ Messi ​នៅ​ជម្រើស​ជាតិ​ដែរ។ ​ការ​ធ្លាប់​លេង​ជាមួយ​គ្នា​នេះ ​ទើប​បាន​ជា​ថ្នាក់​ដឹក​នាំ​ក្លឹប​អ្នក​មាន​បុណ្យ​គិត​ថា​អាច​នឹង​ងាយ​យល់​ចិត្ត​គ្នា​ជាមួយ Messi ​មិន​ខាន។

​ដោយសារ​តែ​ក្រុម Barca ​ចង់​បាន Martinez ​ខ្លាំង​នេះ​ហើយ ​ទើប​បាន​ជា​លោក Conte ​ត្រូវ​តែ​ស្វែង​រក​កីឡាករ​ដើម្បី​ត្រៀម​មក​ជំនួស​ឱ្យ​ហើយ។ ​ក្នុង​នោះ ​លោក​មើល​ឃើញ Kean ​របស់​ក្រុម Everton ​មុន​គេ។ ​កីឡាករ​វ័យ​២០​ឆ្នាំ​នេះ ​រក​បាន​តែ​១​គ្រាប់​ប៉ុណ្ណោះ​ក្នុង​ការ​ប្រកួត​២៦​ប្រកួត​កន្លង​មក ​ចាប់​តាំង​ពី​ផ្លាស់​មក​ពី​ក្រុម Juventus ​រដូវ​កាល​មុន។ ​រូបគេ​មាន​កុងត្រា​នៅ​សល់​ដល់​៤​ឆ្នាំ​ទៀត​ឯ​ណោះ​ជាមួយ​ក្រុម Everton ។ សម្រាប់​តម្លៃ​ខ្លួន​វិញ ​ប្រមាណ​ជា​២៥​លាន​ផោន៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT