Karim Benzema មិនបដិសេធនោះទេ ក្នុងការត្រលប់ទៅបញ្ចប់អាជីពបាល់ទាត់នៅក្លឹប Lyon វិញ ប៉ុន្តែមិនមែនពេលនេះទេ ព្រោះបច្ចុប្បន្នរូបគេចង់លេងនៅ Real Madrid ទៀតសិន។
កីឡាករបារាំងខាងលើនេះ នៅតែជាកីឡាករជម្រើសដំបូងសម្រាប់លោក Zidane ដដែល។ តែដោយសារវ័យកាន់តែច្រើនទៅហើយ ទើបបានជាមានគេសួរនាំពីគម្រោងចូលនិវត្ត។ កីឡាករវ័យ៣២ឆ្នាំបាននិយាយថា រឿងចូលនិវត្តគឺមិនអាចគេចផុតនោះទេ ហើយក្រុម Lyon ក៏ស្ថិតក្នុងចិត្តរបស់គេផងដែរ។
Benzema បាននិយាយបែបនេះថា៖ “ខ្ញុំគិតថាអ្នកបានដឹងថាខ្ញុំស្រលាញ់ Lyon យ៉ាងណាហើយ។ តែពេលនេះខ្ញុំកំពុងស្ថិតនៅក្លឹបដែលល្អបំផុតនៅលើលោកនេះ ខ្ញុំចង់ផ្ដោតលើវាសិន។ ថ្ងៃណាមួយខ្ញុំនឹងត្រលប់ទៅ Lyon វិញ ពួកគេតែងតែស្ថិតនៅក្នុងបេះដូងខ្ញុំជានិច្ច”៕ប្រភព Marca