ផ្លូវការ ​Son ​នឹង​ចាប់​ផ្ដើម​ចូល​បម្រើ​ទ័ព​នៅ​កូរ៉េ​ខាង​ត្បូង​នៅ​ខែ​ក្រោយ​

​ខ្សែ​ប្រយុទ្ធ Son Heung-min ​នឹង​ចាប់​ផ្ដើម​ចូល​បម្រើ​ទ័ព​រយៈ​ពេល​៤​សប្ដាហ៍​ពេញ ​ដោយ​គិត​ចាប់​ពី​ដើម​ខែ​ឧសភា​ឆ្នាំ​២០២០​នេះ​ទៅ។កូរ៉េ​ខាង​ត្បូង​មាន​ច្បាប់​មួយ តម្រូវ​ឱ្យ​ជន​ជាតិ​កូរ៉េ​ប្រុស​ៗ​ ទាំង​អស់​ត្រូវ​ចូល​បម្រើ​ទ័ព​ឱ្យ​បាន​ម្ដង​ក្នុង​ជីវិត​របស់​ពួកគេ ​ដោយ​ត្រូវ​ធ្វើ​ឱ្យ​បាន​មុន​អាយុ​២៨​ឆ្នាំ​។ ដោយ​ការ​ចូល​បម្រើ​ទ័ព​នេះ ​មាន​រយៈ​ពេល​ដល់​ទៅ​២១​ខែ​ឯ​ណោះ។

ដោយ​ឡែក​ដោយសារ​តែ Son ​បាន​ជួយ​កូរ៉េ​ខាង​​ត្បូង​ទទួល​បាន​មេដាយ​មាស​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ ទើប​បាន​ជា​រូបគេ​រួច​ផុត​ពី​ការ​ចូល​បម្រើ​ទ័ព​ដល់​២១​ខែ​នេះ ដោយ​ចូល​បំពេញ​ភារកិច្ច​ត្រឹម​តែ​៤​សប្ដាហ៍​ប៉ុណ្ណោះ។ដោយ​រូបគេ​នឹង​ចាប់​ផ្ដើម​ការ​ចូល​បម្រើ​ទ័ព​របស់​គេ​នៅ​អំឡុង​ពេល​សម្រាក​នេះ​តែ​ម្ដង ​ដោយ​ចាប់​ផ្ដើម​ពី​ដើម​ខែ​ឧសភា​ឆ្នាំ​២០២០​នេះ​ត​ទៅ៕

ENFIELD, ENGLAND – SEPTEMBER 14: Heung-Min Son of Tottenham Hotspur during the Tottenham Hotspur training session at Tottenham Hotspur Training Centre on September 14, 2018 in Enfield, England. (Photo by Tottenham Hotspur FC/Tottenham Hotspur FC via Getty Images)

ប្រភព៖ BBC

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT