Premier League ​អាច​នឹង​ឈប់​ប្រើ VAR ​នៅ​ពេល​ការ​ប្រកួត​ត្រលប់​មក​វិញ​

​ក្របខណ្ឌ Premier League ​អាច​នឹង​ឈប់​ប្រើប្រាស់​បច្ចេកវិទ្យា VAR ​ទៀត​ហើយ​នៅ​ពេល​ការ​ប្រកួត​ត្រលប់​មក​វិញ ដើម្បី​សន្សំសំចៃ​ប្រាក់​ខ្លះ​។

ការ​រីក​រាលដាល​នៃ​មេរោគ Covid-19 ​ទូទាំង​សកល​លោក​បាន​ធ្វើ​ឱ្យ​វិស័យ​បាល់ទាត់​មិន​ថា​តែ​នៅ​អង់គ្លេស​នោះ​ទេ ​រង​ផល​ប៉ះពាល់​ខ្លាំង​មែនទែន។ ​ក្របខណ្ឌ Premier Leaue ​ប្រសិន​បើ​មិន​អាច​បញ្ចប់​រដូវ​កាល​បាន​ទេ ​ពួកគេ​នឹង​ត្រូវ​ខាត​បង់​រាប់​រយ​លាន​ផោន​ឯ​ណោះ ​ជាមួយ​ការ​លក់​សិទ្ធិ​ផ្សាយ​តាម​ទូរទស្សន៍ ​និង​ចំណូល​ពី​ការ​ប្រកួត​ផ្សេង​ៗ​ទៀត។

​ការ​ខាត​បង់​នេះ​ហើយ ​ទើប​បាន​ជា​ថ្នាក់​ដឹក​នាំ​ពាន​រង្វាន់​នេះ ​កំពុង​ពិចារណា​នៅ​ពេល​បាល់ទាត់​អាច​លេង​វិញ​បាន ​គឺ​ពួកគេ​នឹង​លែង​ប្រើ​ប្រព័ន្ធ VAR ​ទៀត។ VAR ​នេះ​ត្រូវ​ចំណាយ​រាប់​លាន ដើម្បី​ដាក់​វា​ប្រើ​ប្រាស់ ដូច្នេះ​ប្រសិន​បើ​លែង​ប្រើ​វា ​នោះ​អាច​សន្សំសំចៃ​ប្រាក់​បាន​មួយ​ចំនួន ដើម្បី​ទៅ​ជួយ​ក្រុម​ដែល​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​បាន​មិន​ខាន៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT