Giroud ឌឺ​ដាក់ Benzema៖ “ខ្ញុំ​កូន​ឡាន​ប្រណាំង​មែនពិត តែ​ខ្ញុំ​ជា​ម្ចាស់​ពាន World Cup”

កន្លង​ទៅ Karim Benzema បាន​បោះ​ពាក្យ​ឌឺដង​ថា​ខ្លួន​ជា​ឡាន​ប្រណាំង​ល្បឿន​លឿន Formual One ខណៈ Olivier Giroud ​ត្រឹម​ជា​កូន​ឡាន​ប្រណាំង​មួយ​តែ​ប៉ុណ្ណោះ។

សង្រ្គាម​ពាក្យ​សម្តី​ហាក់​មិន​បញ្ចប់ ដោយ Giroud បាន​ឆ្លើយ​មក​វិញ​មុន​នេះ​ថា៖ “មាន​គេ​និយាយ​អ្នក​មិន​អាច​ប្រៀបធៀប​ឡាន​ប្រណាំង Formula One ទៅ​ឡាន​ប្រណាំង​កូន​ក្មេង​បាន​ទេ តែ​អ្វី​ដែល​ខ្ញុំ​អាច​និយាយ​ជុំវិញ​រឿង​នេះ​គឺ​ខ្ញុំ​ជា​ម្ចាស់​ពាន​ជើង​ឯក​ពិភពលោក [FIFA World Cup] អ៊ីចឹង​មិន​អាក្រក់​ពេក​ទេ​សម្រាប់​កូន​ឡាន​ប្រណាំង​មួយ​នេះ”។ ជា​សម្តី​ដែល​គេ​ប្រាប់​សារព័ត៌មាន BeFoot។

បញ្ជាក់​ថា Giroud ក៏​ជា​ចំណែក​មួយ​ដែល​ជួយ​ឲ្យ​បារាំង​ឈ្នះ​ពាន FIFA World Cup ​កាល​ពី​ឆ្នាំ ២០១៨ នៅ​ទឹកដី​រុស្ស៊ី ខណៈ Benzema លេង​ឲ្យ​មាន់​គក​បារាំង​ដែរ ប៉ុន្តែ​បាន​បញ្ចប់​អាជីព​នៅ​ជម្រើស​ជាតិ​មុន​នោះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ និង​មិន​ធ្លាប់​ឈ្នះ​ពាន​ជា​ដុំកំភួន​អ្វី​ជាមួយ​បារាំង​ឡើយ៕

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT