វីរបុរស​បាល់ទាត់​ទួរគី ​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ ​ក្រោយ​ឆ្លង Covid-19 ​

​Rustu Recber ​ដែល​ជា​វីរបុរស​បាល់ទាត់​ទួរគី​បាន​ឆ្លង​មេរោគ Covid-19 ​និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជាមួយ​សភាព​ធ្ងន់ធ្ងរ​។

អតីត​កីឡាករ​របស់ Barcelona ​ខាង​លើ​បាន​ប្រកាស​ចូល​និវត្តន៍​តាំង​ពី​ឆ្នាំ​២០១២​មក​ម្ល៉េះ ​ហើយ​បច្ចុប្បន្ន​ស្នាក់​នៅ​ស្រុក​កំណើត​នា​ប្រទេស​ទួរគី។ ​លោក​ត្រូវ​បាន​គេ​ធ្វើ​តេស្ដ​វិជ្ជមាន Covid-19 ​ហើយ​បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ​ក្នុង​សភាព​ធ្ងន់ធ្ងរ​ដែរ។ ​យ៉ាងណាមិញ ​សម្រាប់​សមាជិក​ដទៃ​ទៀត​ក្នុង​គ្រួសារ ​ត្រូវ​បាន​ធ្វើ​តេស្ដ​អវិជ្ជមាន។

​ក្លឹប​បាល់ទាត់​ដូចជា Barcelona ​និង Fenerbahce ​ជា​ដើម សុទ្ធ​តែ​បាន​ផ្ញើ​លិខិត​ដើម្បី​ជូន​ពរ​ឱ្យ Rustu ​ឆាប់​ជា​សះស្បើយ​ឡើង​វិញ។ ​ស្រប​ពេល​អ្នក​ស្រលាញ់​បាល់ទាត់​ក្នុង​ប្រទេស​របស់​គេ​ក៏​កំពុង​រង់ចាំ​ដំណឹង​ល្អ​ផង​ដែរ៕ប្រភព Bbc

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT