លីគ​នៅ​បេឡារូស​នៅ​លេង​ធម្មតា ​និង​ជាលីគ​តែ​១​គត់​នៅ​អឺរ៉ុប​នៅ​បន្ដ​បើក​

ការ​ប្រកួត​លីគ​ក្នុង​ប្រទេស​បេឡារូស​នៅ​បើក​លេង​ធម្មតា ​ហើយ​វា​បាន​ក្លាយ​ជា​លីគ​តែ​មួយ​គត់​នៅ​អឺរ៉ុប​នៅ​បើក​ដំណើរ​ការ​ធម្មតា។

​បើ​ទោះ​ជា​នៅ​អឺរ៉ុប ​មេរោគ Covid-19 ​កំពុង​រីករាលដាល​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ ​ប៉ុន្តែ​មិន​អាច​ធ្វើ​ឱ្យ​លីគ​បាល់ទាត់​ប្រទេស​បេឡារូស​ផ្អាក​សិន​នោះ​ទេ។ ពួកគេ​នៅ​តែ​បើក​លេង​ធម្មតា ​ហើយ​អ្នក​គាំទ្រ​របស់​ពួកគេ​ក៏​នៅ​តែ​ចូល​មើល​ផង​ដែរ។ វា​បាន​ក្លាយ​ជា​លីគ​បាល់ទាត់​នៅ​អឺរ៉ុប​តែ​មួយ​គត់​ដែល​បន្ដ​លេង ​ហើយ​បច្ចុប្បន្ន​គេ​កំពុង​ចាប់​អារម្មណ៍​តាមដាន​លីគ​មួយ​នេះ​ខ្លាំង។

​បេឡារូស ​ជា​ប្រទេស​មួយ​មិន​ទទួល​រង​ផល​ប៉ះពាល់​ខ្លាំង​ដោយសារ​តែ​មេរោគ Covid-19 ​នោះ​ទេ។ ​បច្ចុប្បន្ន​នេះ​ក្នុង​ប្រទេស​នេះ មាន​អ្នក​ឆ្លង​មេរោគ Covid-19 ​មិន​ដល់​១០០​នាក់​ឡើយ ​និង​មិន​មាន​ករណី​ស្លាប់​ឡើយ។ កត្តា​នេះ​ហើយ បាន​ជា​ប្រទេស​នេះ​ហាក់​មិន​សូវ​ជា​ខ្លាច​ចំពោះ​មេរោគ Covid-19 ​ឡើយ៕ប្រភព Bbc

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT