Gundogan៖ ​ពាន Premier League ​ឆ្នាំ​នេះ សម​នឹង​បាន​លើ Liverpool ​ហើយ​

​កីឡាករ Ilkay Gundogan ​បាន​បញ្ជាក់​ថា​ពាន​រង្វាន់ Premier League ​រដូវ​កាល​នេះ គឺ​សក្ដិសម​បាន​ទៅ​លើ​ក្រុម Liverpool ​ហើយ បើ​ទោះ​ជា​រដូវ​កាល​មិន​អាច​បញ្ចប់​បាន​ក៏​ដោយ។

ការ​ប្រកួត​បាល់ទាត់​នៅ​អង់គ្លេស​នឹង​ត្រូវ​លើក​ពេល​រហូត​ដល់​ថ្ងៃ​ទី​៣០​ខែ​មេសា​ឆ្នាំ​២០២០ ​ទើប​អាច​ដំណើរ​ការ​បាន​វិញ ​ឬ​ក៏​អាច​នឹង​ត្រូវ​ផ្អាក​បន្ដ​ទៀត ​អាស្រ័យ​លើ​ស្ថានភាព​ជំងឺ Covid-19 ​។ ​ជាមួយ​ភាព​ស្រពិចស្រពិល​នេះ ​បាន​ធ្វើ​ឱ្យ​ក្រុម Liverpool ​បារម្ភ​ខ្លាំង ​ព្រោះ​រដូវ​កាល​នេះ​ពួកគេ​នៅ​សល់​តែ​២​ប្រកួត​ទៀត​ប៉ុណ្ណោះ​គឺ​អាច​គ្រង​ជើង​ឯក​បាន​ទៅ​ហើយ។

ជាមួយ​គ្នា​នេះ​ដែរ Gundogan ​បាន​និយាយ​ដែរ​ថា​សម្រាប់​ខ្លួន​គេ​វិញ គឺ​យល់​ស្រប​ការ​ផ្ដល់​ពាន​ទៅ​ឱ្យ​ក្រុម Liverpool ​។ ​ពួកគេ​បាន​ធ្វើ​ល្អ​តាំង​ពី​ដើម​រដូវ​កាល​មក ​ហើយ​បើ​ទោះ​ជា​ត្រូវ​ផ្អាក ​ប៉ុន្តែ​ពាន​រង្វាន់​នេះ​សម​តែ​ឱ្យ​ទៅ​ក្រុម​ហង្ស​ក្រហម​ទៅ៕ប្រភព Bbc

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT