Nani ចុច​ឈ្មោះ​ជម្រើស​មួយ​ក្រុម​លេង ៥ នាក់​ល្អ​បំផុត មាន De Gea&Ronaldo

Nani បាន​បង្ហាញ​ការ​យល់​ឃើញ​នូវ​ជម្រើស ៥ រូប​ល្អ​បំផុត​ក្នុង​ការ​ប្រកួត​បែប Five-a-side-team (​មួយ​ក្រុម​មាន​គ្នា ៥ នាក់) និង​និយាយ​អំពី​អតីត​កាល​ជាមួយ​ Cristiano Ronaldo កាល​នៅ​ថ្នាល​យុវជន។

ខ្សែ​ប្រយុទ្ធ​ស្លាប​សញ្ជាតិ​ព័រទុយហ្គាល់​បាន​បង្ហោះ​វីដេអូ​មួយ​លើ Instagram ដោយ​ទាំង ៥ នាក់​នោះ​មាន​អ្នកចាំទី David de Gea, Paul Scoholes, Deco, Bruno Alves និង Ronaldo។

ជុំវិញ​រឿងរ៉ាវ​ជាមួយ Ronaldo ​ដែល​អ្នក​ទាំង​ពីរ​ធ្លាប់​ចាកចេញ​ពី Sporting ផ្លាស់​មក Man Utd ដូច​គ្នា ត្រូវ​បាន​ Nani និយាយបែបលេងសើចថា៖ “Cristiano ជាមួយ​នឹង​បច្ចេកទេស​របស់​គេ ល្បឿន​ដ៏​លឿន​របស់​គេ គឺ​គេ​រៀនសូត្រ​ពី​ខ្ញុំ​កាល​នៅ​ហ្វឹកហាត់​ថ្នាល​យុវជន​ទេ​តើ គឺ​ខ្លួន​គេ​ដឹង​ច្បាស់​ណាស់”។

រំឭក​ថា Nani បាន​ចាកចេញ​ពី Sporting ផ្លាស់​មក Man Utd ក្រោយ Ronaldo រយៈ​ពេល ៤ ឆ្នាំ ពោល​គឺ​នៅ​ឆ្នាំ ២០០៧ ខណៈ​ដែល CR7 មក​ចូលរួម​មុន​តាំង​ពី​ឆ្នាំ ២០០៣ មក​ម្ល៉េះ ប៉ុន្តែ​អ្នក​ទាំង​ពីរ​ក៏​រាប់​ចូល​ជា​ដៃ​គូ​ប្រយុទ្ធ​ដ៏​ល្អ​មួយ​នៅ​ជំនាន់​គ្រូ​តា Sir Alex Ferguson ផង​ដែរ៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT