តាមរយៈសេចក្តីប្រកាសចុងក្រោយចេញពីសហព័ន្ធបាល់ទាត់អាល្លឺម៉ង់ DFL បានប្រកាសថាការប្រកួតនៅលីគ Bundesliga និងលីគ 2.Bundesliga នឹងសម្រេចលើកពេលដល់ថ្ងៃទី ៣០ ខែមេសា ឆ្លើយតបនឹងការរាតត្បាតខ្លាំងឡើងនៃវីរុសកូវីដ-១៩។
កាលពីដំបូងឡើយនៅអាល្លឺម៉ង់កំណត់ថាពន្យារពេលការប្រកួតត្រឹមថ្ងៃទី ២ មេសាតែប៉ុណ្ណោះ ប៉ុន្តែដោយមើលតាមស្ថានភាពក្នុងប្រទេសបន្តរាតត្បាតខ្លាំងបែបនេះ ក៏សម្រេចអូសបន្លាយពេលកាន់តែយូរជាងមុនដល់ជិតមួយខែ។
រំឭកថាគិតត្រឹមព្រឹកថ្ងៃទី ២៥ មិនា ឆ្នាំ ២០២០ ករណីអ្នកឆ្លងវីរុស COVID-19 បានកើនឡើងដល់ ៤២២ ៩១៥ ករណី ក្នុងនោះឆក់យកជីវិតមនុស្សអស់ ១៨ ៩១៥ នាក់ និងជាសះស្បើយ ១០៨ ៥៧៣ នាក់។
នៅប្រទេសអាល្លឺម៉ង់ជាប្រទេសលំដាប់ទី ៥ ដែលមានការឆ្លងដល់ ៣២ ៩៩១ ករណី ខណៈអ្នកស្លាប់មានដល់ ១៥៩ នាក់ហើយ៕ ប្រភព៖ FoxSportAsia