សាច់ញាតិ​របស់​កីឡាករ Real Madrid ​ម្នាក់​ស្លាប់ ដោយសារ Covid-19 ​

បើ​តាម​ប្រភព​នៅ​ពី​បង​ប្រុស​របស់ Nacho ​បាន​បញ្ជាក់​ថា​សាច់ញាតិ​របស់​កីឡាករ Real Madrid ​ម្នាក់ បាន​ស្លាប់​ដោយសារ​តែ​មេរោគ Covid-19 ។

​មេរោគ Covid-19 ​កំពុង​ផ្ទុះ​ខ្លាំង​នៅ​អឺរ៉ុប ​ហើយ​ប្រទេស​អេស្ប៉ាញ​ក៏​ស្ថិត​ក្នុង​ចំណោម​តំបន់​រង​គ្រោះ​ខ្លាំង​ផង​ដែរ។ ​មនុស្ស​ជាង​១​ពាន់​នាក់​ហើយ​បាន​ស្លាប់​ដោយ​មេរោគ​ឆ្លង​នេះ ខណៈ​ដែល​ក្រុង​ម៉ាឌ្រីត ​កី​ជា​ក្រុង​មួយ​មាន​អ្នក​ឆ្លង​ច្រើន​ផង​ដែរ។ ​ដោយ​ក្នុង​នោះ ​ក៏​មាន​សាច់​ញាតិ​របស់​កីឡាករ Real Madrid ​ម្នាក់។

​Cadiz ​បង​ប្រុស​របស់ Nacho ​ខ្សែ​ការពារ​ក្រុម Real Madrid ​បាន​បញ្ជាក់​ថា ​សមាជិក​ក្នុង​គ្រួសារ​របស់​គេ​ម្នាក់​បាន​ស្លាប់​កាល​ពី​ពេល​ថ្មី​ៗ ​នេះ ដោយសារ​មេរោគ Covid-19 ​។ ​យ៉ាងណាមិញ ​រូបគេ​ក៏​បាន​បញ្ជាក់​ថា​សមាជិក​ដទៃ​ទៀត ​មិន​មាន​ឆ្លង​មេរោគ​នេះ​នោះ​ទេ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT