កីឡាករ Ronaldinho កំពុងជាប់ឃុំខ្លួនក្នុងគុក នាប្រទេសប៉ារ៉ាហ្គាយ ក្រោយពីលោកនិងប្អូនប្រុស បានប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយចូលប្រទេសនេះ។
ការឃុំខ្លួនបានធ្វើឡើងជាច្រើនថ្ងៃមកហើយ ខណៈដែលក្រុមមេធាវីរបស់កីឡាករប្រេស៊ីលនេះ ក៏បានដុតដៃដុតជើងដើម្បីធានាឱ្យ Ronaldinho បានចេញក្រៅវិញដែរ។ ពួកគេបានដាក់ប្រាក់ធានាដំបូង៨សែនអឺរ៉ូ ប៉ុន្តែត្រូវបានអាជ្ញាធរច្រានចោល ហើយការស្នើលើកទី២នឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗនេះ។
ការស្នើប្រាក់ធានាថ្មី មានចំនួនដល់ទៅ១,៤លានអឺរ៉ូ ហើយគេរំពឹងថាវានឹងអាចឈានដល់ការឱ្យ Ronaldinho បាននៅក្រៅឃុំវិញមិនខាន។ មានប្រភពខ្លះបានបញ្ជាក់ថា បើទោះជា Superstar រូបនេះស្ថិតនៅក្នុងគុកមែន ប៉ុន្តែជីវិតរបស់គេមិនពិបាកអ្វីឡើយ ព្រោះអ្នកទោសក្នុងគុកទាំងអស់ សុទ្ធតែជាអ្នកគាំទ្ររបស់គេ៕ប្រភព៖ Marca