Valencia ​បញ្ជាក់​ជា​ថ្មី ​៣៥​%​នៃ​ចំនួន​បុគ្គលិក ​កីឡាករ​ក្នុង​ក្លឹប ​ឆ្លង Covid-19 ​

​ក្រុម Valencia ​កាល​ពី​ម្សិលមិញ ​បាន​បញ្ជាក់​ថា​កីឡាករ​របស់​ខ្លួន​ដល់​ទៅ​៥​នាក់​បាន​រក​ឃើញ​ថា​មាន​ផ្ទុក​មេរោគ Covid-19 ​ទៅ​ហើយ ​ក្រោយ​ពី​ពួកគេ​បាន​ធ្វើ​តេស្ដ​រួច​រាល់។

​ខណៈ​ដែល​មក​ដល់​ថ្ងៃ​នេះ​វិញ ​ក្លឹប​បាល់ទាត់​នៅ​អេស្ប៉ាញ​មួយ​នេះ បា​នចេញ​លិខិត​ជា​ថ្មី​ម្ដង​ទៀត ​ដោយ​មិន​បាន​បញ្ជាក់​ចំនួន​អ្នក​ឆ្លង​ឱ្យ​ច្បាស់​នោះ​ទេ។ ពួកគេ​បាន​បញ្ជាក់​ត្រឹម​ថា​៣៥​%​នៃ​ចំនួន​បុគ្គលិក​ក្លឹប  និង​កីឡាករ​ក្នុង​ក្លឹប​បាន​ឆ្លង​មេរោគ Covid-19 ​នេះ​ទៅ​ហើយ។ ​ពួកគេ​មិន​បាន​ដឹង​ច្បាស់​ប្រភព​នៃ​ការ​ចម្លង​មេរោគ​ដល់​កីឡាករ​ចេញ​ពី​ទី​ណា​នោះ​ទេ។

អ្វី​ដែល​ដឹង​ច្បាស់​គឺ​ពួកគេ​កាល​ពី​ថ្ងៃ​ទី​១៩​ខែ​កុម្ភៈ​កន្លង​ទៅ បាន​ធ្វើ​ដំណើរ​ទៅ​ប្រកួត​បាល់ទាត់​នៅ​ក្រុង Milan ​​ប្រទេស​អ៊ីតាលី។ ​ដោយ​ការ​ប្រកួត​នេះ​ហើយ ​ដែល​ក្លឹប​សង្ស័យ​ថា​អាច​ជា​ប្រភព​នៃ​ការ​ចម្លង​មេរោគ​ដល់​កីឡាករ​ខ្លួន៕ប្រភព៖ Marca



ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT